ប្តីទាញ​អង្រែបុក​គ្រឿង​វាយ​ប្រពន្ធ​ រហូត​ស្លាប់​​នៅ​នឹង​កន្លែង​​ ក្រោយ​ផឹកស៊ី ស្រវឹង​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ប្តី​ចិត្តកំណាច​​ឃោរ​ឃៅ​ម្នាក់ ​ត្រូវ​បាន​​នគរបាលស្រុក​គូលែន​​ ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​​ផឹក​ស៊ី​ស្រវឹង​​​ប្រើ​អំពើ​ ហិង្សា​​​​វាយ​សម្លាប់​​ ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រែរលុះខាងជើង​ ភូមិ​ភ្ជួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ​។

​មន្ត្រី​​នគរបាល​ស្រុក​គូលែន ​បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ធ្នូ ​នេះ​​ថា បុរសដៃ​ដល់​ជា​ប្តី​​ឈ្មោះ ម៉ា ណា​ច អាយុ​៤២​ឆ្នាំ ​​ជា​កសិករ រស់នៅ​ភូមិ​​កើត​ ហេតុ​ខាង​លើ​ ​ ដែល​​ប្រើ​អំពើ​ហិង្សា​​សម្លាប់​ ប្រពន្ធ​របស់​ខ្លួន ឈ្មោះ ស្បិ​ន ធា អាយុ​៤១​ឆ្នាំ ពុំ​មាន​​កូន​ ។ ​មុន​​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​​នេះ​ ​​ផឹកស្រា​ស្រវឹង​​មាន​ ទំនាស់ពាក្យ​សម្តី​គ្នា ស្រាប់តែ​បុរស​ជា​ប្តី​​ស្ទុះ​ទៅ​​វាយ​ប្រពន្ធ​​មួយ​ ដៃ​ចំ​គល់​ក​ដួល​ទៅ​​លើ​​ដី ​ហើយ​​ទាញ​អង្រែ​បុក​គ្រឿង​​​ វាយ​ប្រពន្ធ​​​រហូត​ ដល់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង​ ។

មន្ត្រី​សមត្ថកិច្ច ​​បាន​​បន្ត​ថា ក្រោយ​ពេល​ដែល​ប្រពន្ធ​ស្លាប់​ភ្លាមៗ ​​ប្តី​ដៃ​ដល់​រូប​នេះ​​បាន​ទៅ​ប្តឹង​ សមត្ថកិច្ច ដោយ​ប្រាប់​ថា ​​ប្រពន្ធ​របស់​ខ្លួន​ ដេក​ស្លាប់​នៅ​នឹង​ផ្ទះ ​​សមត្ថកិច្ច​​ក៏​ទៅ​ដល់​ កន្លែង​កើតហេតុ ឃើញ​សព​នៅ​លើ​ ដី​ចម្ងាយ​ពី​ខ្ទម​ស្រែ​របស់​ខ្លួនប្រមាណ​ជា​ ២​ម៉ែត្រ ​ហើយ​​​ក៏​បាន​ត្រួត​ពិនិត្យ​និង​​ ធ្វើ​កោសល្យ​វិ​ច័​យ​ ទៅ​ឃើញ​ថា ​សព​ស្រី្តខាងលើ​នេះ​មិនមែន​ដេកស្លាប់​នោះ​ទេ​ ជា​ករណី​ឃាត​កម្ម​ ព្រោះ​​នៅ​លើ​រាង​កាយ​សាកសព មាន​ស្លាកស្នាមមុត និង​​ជាំ​ច្រើន​កន្លែង ។

ក្រោយ​ធ្វើ​កោសល្យ​វិ​ច័​យ​រួច សមត្ថកិច្ច​​មាន​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី​ជន​រង​គ្រោះ​ខាងលើ រួច​ក៏​​នាំ​ ខ្លួន​​មក​អធិការដ្ឋាន​ នគរបាល​ស្រុក​គូលែន​ ដើម្បី​​សាកសួរ ​និង​ស្រាវ​ជ្រាវ​​ឃើញ​វត្ថុ​ តាង​បទល្មើសដែល​ ជនសង្ស័យ​ជា​ប្តី​​ធ្វើ​សកម្មភាព​​វាយ​ទៅ​លើ​ ប្រពន្ធ​រហូត​ដល់​ ស្លាប់​ប្រាកដ​មែន​ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ ​ឈ្មោះ ម៉ា ណា​ច ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ សម្លាប់​ប្រពន្ធ​ខ្លួនឯង​ប្រាកដ​មែន ព្រោះ​​​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ប្រាប់ ប្រពន្ធ​ថា​ ឲ្យ​ឈប់​ផឹកស្រា​ បន្ត​ទៀត តែ​ប្រពន្ធ​មិន​ស្តាប់ ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ខឹង​ខ្លាំង​ពេករហូត​ ដល់​ការ​ប្រើ​អំពើ​ហិង្សា​តែ​ម្តង ។

​ជនសង្ស័យ​ដៃ​ដល់​​ត្រូវ​បានសមត្ថកិច្ច​អធិការដ្ឋាននគរបាល​ស្រុក​គូលែនបញ្ជូន​​មក​ស្នងការ ដ្ឋាន​នគរបាលខេត្ត​ ដើម្បីកសាង​ សំណុំរឿងបញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕

ប្តីទាញ​អង្រែបុក​គ្រឿង​វាយ​ប្រពន្ធ​ រហូត​ស្លាប់​​នៅ​នឹង​កន្លែង​​ ក្រោយ​ផឹកស៊ី ស្រវឹង​
ប្តីទាញ​អង្រែបុក​គ្រឿង​វាយ​ប្រពន្ធ​ រហូត​ស្លាប់​​នៅ​នឹង​កន្លែង​​ ក្រោយ​ផឹកស៊ី ស្រវឹង​
ប្តីទាញ​អង្រែបុក​គ្រឿង​វាយ​ប្រពន្ធ​ រហូត​ស្លាប់​​នៅ​នឹង​កន្លែង​​ ក្រោយ​ផឹកស៊ី ស្រវឹង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត