នរណាមិនឈឺ បើខ្លួនកំពុងមានផ្ទៃពោះ តែប្ដីបែរជាដឹកស្រី ទៅសោយសុខរួមគ្នា (មានវីដេអូ)

ប្រេស៊ីល៖ ស្ដ្រីមានផ្ទៃពោះម្នាក់ដែលពោរពេញទៅដោយ កំហឹង អត់ទ្រាំមិនបាននឹង សកម្មភាព ដែលប្ដីរបស់ខ្លួន ភិតក្បត់ ក៏បានឡើងទៅឡានរបស់ប្ដី និងធ្វើការបំផ្លាញចោល ដោយមិនស្ដាយស្រណោះ។

ទិដ្ឋភាពដ៏ភ្ញាក់ផ្អើល និងត្រូវបានថតទុកជាវីដេអូ រួចធ្វើការបង្ហោះចូលទៅក្នុងយូធូប​នាពេលថ្មីៗនេះ បានបង្ហាញ ឲ្យ ឃើញ ពីស្ដ្រីម្នាក់ ដែលមិនបង្ហាញអត្តសញ្ញាណ និងជាអ្នករស់នៅក្នុង ប្រេស៊ីល បានវារឡើងទៅលើឡានរបស់ប្ដី ដែលចតចោល ខណៈដែលប្ដីនិង ស្រីកំណាន់ កំពុងតែ ទទួលទានអាហារថ្ងៃត្រង់ ​នៅក្នុងភោជនីយដ្ឋានមួយកន្លែង។ នេះបើតាមសាក្សី ដែលជាអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា ស្ដ្រីជាប្រពន្ធនេះ គឺកំពុងតែមានផ្ទៃពោះ និងបានឡើងទៅលើឡាន ហក់ចិញ្ច្រាំ ហើយឆ្លៀតទៅរើស ដំថ្ម មកវាយកម្ទេចបន្ថែមទៀត។ ងាកមកស្ថានភាពឡានវិញ គឺខូចខាតមិនតិចនោះទេ ខ្ទេចទាំងតួឡាន និងកញ្ចក់ឡាន។ 

គួរបញ្ជាក់ថា ប៉ូលីសមិនបាន ធ្វើការឃាត់ខ្លួននាងនោះទេ ក្រោយពីនាង បានអះអាងថា នាងខឹងយ៉ាងខ្លាំង ដោយសារតែ ប្ដីនាង ក្បត់នឹងនាង។ ការសម្រេចចិត្ដរបស់ប៉ូលីស ដែលមិនបានធ្វើការឃាត់ ខ្លួននាងនេះ បានធ្វើឲ្យ មនុស្សមួយចំនួន មិនពេញចិត្ដ តែនៅក្នុងនោះ ក៏មានអ្នកផ្សេងគាំទ្រនាង ដោយសារតែប្ដីនាង ភិតក្បត់នាង។

ចុះប្រិយមិត្ដ យល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូ៖

នរណាមិនឈឺ បើខ្លួនកំពុងមានផ្ទៃពោះ តែប្ដីបែរជាដឹកស្រី ទៅសោយសុខរួមគ្នា (មានវីដេអូ)

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត