Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត


Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

ថ្មី​ៗ​នេះ តារា​សម្ដែង​អាមេរិក Angelina Jolie-Pitt បាន​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​បង្ហាញ​ស្នាម​សាក់​ថ្មី​មួយ​លើ​ដៃ​ខាង​ឆ្វេង ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​បណ្ដាញ​សារព័ត៌មាន​ធំ​ៗ​លើ​ពិភពលោក។

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

បើ​តាម​សារព័ត៌មាន​អង់គ្លេស​ Dailymail ​ស្នាម​សាក់​រូប​យ័ន្ត​​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា​​ជា​ការ​​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ត្បិត​តារា​ស្រី​វ័យ ៤០ឆ្នាំ​រូប​នេះ​កំពុង​ថត​ខ្សែ​ភាពយន្ត​មួយ​ក្នុង​ប្រទេស​កម្ពុជា​ពី​របប​ដ៏​ព្រៃផ្សៃ​នេះ គឺ​រឿង “ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ”។​​​

 

បើ​តាម​ជំនឿ​​សម្រាប់​អ្នក​កាន់​ពុទ្ធសាសនា​វិញ សាក់​រូប​យ័ន្ត​នេះ​មាន​អនុភាព​​ពិសេស​ ដែល​អាច​នាំ​មក​នូវ​សំណាង​និង​ការ​ការពារ​ពី​វិញ្ញាណ​អាក្រក់​ទាំង​ឡាយ។

 

កន្លង​មក តួ​ឯក​ស្រី​ក្នុង​រឿង “By The Sea” ​​រូប​នេះ ធ្លាប់​មាន​ស្នាម​សាក់​ជា​ច្រើន​រួច​ហើយ​លើ​ដង​ខ្លួន រួម​មាន​ពាក្យ “Know Your Rights” (ដឹង​ពី​សិទ្ធិ​របស់​អ្នក) នៅ​លើ​កញ្ចឹង​ក ពាក្យ “Determination” (ការ​ប្ដេជ្ញា​ចិត្ត) ជា​ភាសា​អារ៉ាប់​នៅ​លើ​​កំភួន​ដៃ​ស្ដាំ និង​ស្នាម​សាក់​អក្សរ​ឡាតាំង​ដ៏​ធំ​មួយ​នៅ​ត្រគាក។

 

តារា​ល្បី​ហូលីវូដ​ដែល​ប្រណិប័តន៍​​ពុទ្ធសាសនា​រូប​នេះ ក៏​មាន​ស្នាម​សាក់​ជា​ភាសា​បាលី​ដែរ នៅ​លើ​ស្មា​ខាង​ឆ្វេង ។ Jolie បាន​សាក់​អក្សរ​ទាំង​នេះ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​២០០៣ ដើម្បី​ជា​ការ​បួងសួង​សម្រាប់​កូន​ប្រុស Maddox ដោយ​សាក់​នោះ​មាន​អត្ថន័យ​សម្រាយ​ថា៖ “សត្រូវ​មក​ពី​មុខ​ឲ្យ​រំលង​ សត្រូវ​មក​ពី​ខ្នង​ឲ្យ​រលាយ។ សូម​ឲ្យ​មាន​សម្រស់​ដូច​នាង​អមរា។ ប្រាថ្នា​អ្វី​ៗ​ឲ្យ​បាន​ដូច​បំណង។ ទៅ​ទីណា​កន្លែង​ណា​​ សូម​ឲ្យ​មាន​តែ​មនុស្ស​ចោមរោម​ស្រលាញ់​ យក​អាសា​ និង​ជួយ​ការ​ពារ​ពី​គ្រប់​ទិសទី” ៕

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

Angelina Jolie ​​សាក់​រូប​យ័ន្ត​​ ឧទ្ទិស​ជូន​ប្រជាជន​ខ្មែរ​ស្លាប់​ក្នុង​របប​ប៉ុលពត

 

 

ចុចអាន៖បក​ស្រាយ​រូប​សាក់​លើ​ខ្លួន​​ Angelina

ចុចអាន៖រូបភាព​ក្រៅ​ឆាក​ពី​ការ​ថត​រឿង​ថ្មី​របស់ Angelina Jolie នៅ​សៀមរាប

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail