តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

​សម្រាប់​អ្នក​ដែល​កំពុងតែ​សម្រក​ទម្ងន់ ការ​បានឃើញ​សាច់ដុំ​ស្អាតៗ គឺជា​បំណងប្រាថ្នា​តែមួយគត់ បើ​ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ញ៉ាំ​ផ្លែឈើ​ដើម្បី​បានទទួល​រាង​ស្វែ​ល​ហាប់​ណែន ហើយ​ថែមទាំង​ជួយ​ឱ្យ​សុខភាព​ជារួម​ល្អ​ទៀតផង ។​

១-​ត្រសក់​ខេន​តា​លូ​ប ឬ ត្រសក់ស្រូវ​ផ្អែម​
​ក្រៅពី​មាន​សម្បុរ​ស្អាត​ហើយ រឿង​អត្ថប្រយោជន៍​ក៏​អស់ទាស់​តែម្តង ព្រោះ​ត្រសក់​ខេន​តា​លូ​ប​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​បង្កើត​សាច់ដុំ ។ អ្នកជំនាញ​បាន​ណែនាំ​ថា ពេលវេលា​ដែល​ល្អ​បំផុត​ក្នុងការ​ញ៉ាំ​ត្រសក់​ខេន​តា​លូ​ប​គឺ​ពេលព្រឹក ព្រោះ​ជា​កំលុង​ពេលដែល​រាង កាយ​ទាញយក​ប្រូតេអ៊ីន​ពី​សាច់ដុំ​មក​ប្រើ ទើប​តម្រូវឱ្យ​យើង​បន្ថែម​ប៉ូ​តា​ស្យូ​ម​ដើម្បីឱ្យ​រាងកាយ បង្កើត​សាច់ដុំ​ថ្មី​បាន​កាន់តែ​លឿន ។​

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

២-​ឪឡឹក​
​បើ​យើង​ញ៉ាំ​ឪឡឹក​មុន​ហាត់ប្រាណ​ប្រមាណ​ជា ៣០-៦០ នាទី ពេលនោះ​ជាតិ​ស្ករ​ហ្វ្រា​ក់​តូ​សនឹង ចូលទៅ​បំពេញ​ក្លៃ​ខូ​ជេន​ក្នុង​ថ្លើម ជួយ​កាត់បន្ថយ​អាការ​អស់កម្លាំង​ល្ហិតល្ហៃ ជាហេតុ​ធ្វើឱ្យ​យើង​មាន​កម្លាំង​ពង្រឹង​សាច់ដុំ​ស្អាតៗ​បានយូរ​តែម្តង ។​

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

៣-​ក្រូច​
​សារធាតុ​អាហារ​ល្អៗ​ដូចជា កាល់​-​ស្យូ​ម វីតាមីន A វីតាមីន B ប៉ូ​តា​ស្យូ​ម ហ្វូ​ស​ហ្វ័​រ ធាតុដែក ជាតិ​សរសៃ​ហ្វ្លា​វ៉ូ​ណ​យ ដែល​បាន​ពី​ក្រូច​នឹង​មក​ការពារ​អាការ​រលាក​នៃ​ជាលិកា​ក្នុងពេលដែល​យើង​ហាត់ប្រាណ ។ ចំណែកឯ​សរសៃ ទឹក​ប្រូតេអ៊ីន ក៏​នឹង​ចាំ​ជួសជុល​ផ្នែក​ដែល​សឹករេចរឹល និង បង្កើន​ភាពយឺត​យារ​ដល់​កោសិកា ពេលនោះ​សាច់ដុំ​ដែល​អ្នក​ចង់បាន​នឹង​បានមក​លឿន​ទាន់​ចិត្ត ។​

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

៤-​ចេក​
​មាន​វីតាមីន B1 និង វីតាមីន B2 ដែល​នឹង​ទៅ​ភ្ញោ​ច​ការធ្វើការ​នៃ​ប្រព័ន្ធ​ដុតបំផ្លាញ​ពេលនោះ​រាងកាយ​នឹង​បាន​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន គួបផ្សំ​នឹង​ជាតិ​សរសៃ​ដែល​ធ្វើឱ្យ​ឆ្អែត​នឹង​ពោះ ។ ចំណែក​ប៉ូ​តា​ស្យូ​ម និង ម៉ាញេស្យូម​ដែលមាន​នៅក្នុង​ចេក​នឹង​ជួយ​កាត់បន្ថយ​អាការ​ហើ់ម ទោះជា​អ្នក​មិន​ស្គម ប៉ុន្តែ​អ្នក​ក៏​នឹង​មើលទៅ​ស្វែ​ល​ស្អាត​តែម្តង ។​

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

៥-​ផ្លែឈើ​ត្រកូល​ប៊ឺ​រី​
​មិន​ចំពោះ​ថា​ស្ត្រ​ប៊ឺ​រី រ៉ា​ស់​ប៊ឺ​រី ឆឺ​រី ប្ល៊ូ​ប៊ឺ​រី គឺ​ផ្លែឈើ​ប្រភេទ​អស់ទាំង​នេះ​មាន​វីតាមីន C និង ហ្វ្រា​ក់​តូ​ស ច្រើន​ទាំងអស់​ប្រើ​ស្តារ​កោសិកា​សាច់ដុំ​ដែល​កំពុងតែ​ទ្រុឌទ្រោម​ពី​ការហាត់​ប្រាណ​បាន​យ៉ាង​ប្រសើរ ។ លុះ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ចេញ​អស់ហើយ​សាច់ដុំ​អ្នកនឹង​បាន​ស្រ​ឡូ​ន​ស្អាត​មើលទៅ​ហាប់​ណែន​មិន​យារ​ធ្លាក់ ។​

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !

៦-​ប៉ោម​
​កិច្ច​ស្រាវជ្រាវ​មួយ​ពី​សាកលវិទ្យាល័យ​អៃ​អូ​វ៉ា សហរដ្ឋអាមេរិក បានឱ្យដឹងថា សារធាតុ​អាហារ​ក្នុង​សម្បក​ប៉ោម​មាន​អាស៊ីដ​យូ​សូ​លិ​ក​ដែលមាន​គុណសម្បត្តិ​ជួយ​បង្អង់​ដំណើរ​ចុះខ្សោយ​នៃ​សំណុំ​សាច់ដុំ និង មាន​ឃ្វ័​ស៊ី​ទីន​ដែល​ជួយ​បន្ថយ​ដំណើរ​រលាក​នៃ​សាច់ដុំ​ក្រោយ​ការហាត់​ប្រាណ ។ បើ​អ្នក​កំពុងតែធ្វើការ​សម្រក​ទ​ម្ង​ន់​នោះ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​យ៉ាងហោចណាស់​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត ៕

តើ​អ្នកដឹង​ទេ ផ្លែឈើ​ក៏​អាចបង្កើត​សាច់ដុំ​បានដែរ !