រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន៣​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ចាប់​បើក​កិច្ចប្រជុំពេញអង្គ របស់ខ្លួន​ម្តងទៀត​ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​បានរៀបចំ​ដោយ​រាជរដ្ឋាភិបាល​។​

​សេចក្តីព្រាង​ចំនួន​៣​នេះ​រួមមាន ១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្តីពី​ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប​ញ្ជូ​ល​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ​១​ក នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​។ ២-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន និង ៣-​សេចក្តីព្រាងច្បាប់​ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​គួរ​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ​ក៏មាន​ការចូលរួម​ពី​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរបន្ទាប់ពី​ធ្វើពហិការ​មិន​ចូលប្រជុំ​​រយៈពេល​ជាង​១​ខែ​៕

រដ្ឋសភា​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន៣​ព្រឹក​នេះ​