នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​១​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​រថយន្ត​កែច្នៃ​ដឹកឈើ​ខ្នាត​យក្ស​មួយគ្រឿង​ត្រូវបាន​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​បង្ក្រាបបាន​ប្រគល់ជូន​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

    នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្តរតនគិរី បានធ្វើ​ការប្រគល់ រថយន្ត​កែច្នៃ​ដឹកឈើ​ខ្នាត​យក្ស​នួន​៤​សន្លឹក ដែលមាន​មុខកាត់ ១១០​សង់ទីម៉ែត្រ​គុណ​១៥ សង់ទីម៉ែត្រ​គុណ​៣.២​ម៉ែត្រ ចំនួន​២​សន្លឹក ៩០​សង់ទីម៉ែត្រ​គុណ​១៥​សង់ទីម៉ែត្រ​គុណ​៦​ម៉ែត្រ ១​សន្លឹក និង ១២០​សង់ទីម៉ែត្រ​គុណ​១៥​សង់ទីម៉ែត្រ​គុណ​៦​ម៉ែត្រ ១​សន្លឹក ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

      យោងតាម​ការអោយ​ដឹង​ពី​លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត បានអោយដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​ភ្នាក់ងារ​សំងាត់​ថា មាន​គោយន្ត​មួយគ្រឿង​លួច​ដឹកឈើ​លេខ​១ (​ឈើ​គគីរ​) ចេញពី​ចំណុច​ភូមិ​កាំ​បាក់ ឃុំ​ទើ​ន ស្រុក​កូន​មុំ ខេ្ត​រតនគិរី លោក​ក៏​សុំ​អនុញ្ញាត​ពី​លោកស្នងការ លោក​ស្នងការរង និង​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ចាត់​កម្លាំង​ចុះបង្ក្រាប​ជាបន្ទាន់​ភ្លាមៗ ក៏​ចាប់បាន​រថយន្ត​ដឹកឈើ​នៅ​ចំណុច​ភ្នាក់ងារ​រាយការណ៍​ខាងលើ នៅវេលា​ម៉ោង​៩.៥​នាទី យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ដូច​ការរាយការណ៍​មែន​។ រឹបអូស​យកមក​រក្សា​ទុក​នៅ​ស្នងការ​មួយ​យប់ ហើយ​ប្រគល់​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ នេះ​។​

    គួរ​បញ្ជាក់ថា ព្រៃ​បំរុង​ទុក​របស់​រដ្ឋ និង​ព្រៃ​សហគមន៍ ឃុំ​ទើ​ន ស្រុក​កូន​មុំ ត្រង់ចំណុច​ភ្នំ​លាវ ត្រូវ​រង​ការកាប់បំផ្លាញ ចាប់ពី​ឈើ​ធ្នង់ និង​ឈើ​មានតម្លៃ​ផ្សេងៗ​ទៀត យ៉ាង​រង្គាល ក្រោម​ការឃុបឃិត ពី​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ប្រធាន​សហគមន៍ និង​ប្រធាន​ឃុំ​ទើ​ន​តែម្ដង ដែល​ពុំមាន​ឧត្ដមគតិ​ការពារ​សម្បត្តិ​ជាតិ​នោះ​៕

     

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​១​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​
នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​១​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​
នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចចាប់​រថយន្ត​កែច្នៃ​ដឹកឈើ​១​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​