​មឹក​ស្រស់​ឆាបន្ទះ​ក្ដៅ​

​មឹក​ឆាប​ន្ទះក្តៅ​ជា​អាហារ​ពេញ​និយម​​​នៃ​ជន​ជា​តិចិន។ ក្រោយ​ពីច​​ម្អិនរួច​រា​ល់ គេដួ​សដាក់លើ​បន្ទះ​ដែក​ដែល​បាន​ដុត​ឱ្យ​ក្តៅ​រួច​ជា​ស្រេច ហើ​យ​ការ​ធ្វើ​របៀប​នេះ​ជួយ​ឱ្យ​អាហារ​ក្តៅ​បាន​យូរ​។​គ្រឿង​ផ្សំ៖  ​មឹក​ស្រស់​ ២០០​g  ​ម្ទេ​ស​ប្លោក​បៃតង​ ៥០g ​ ម្ទេស​ប្លោក​ក្រហម​ ៥០g  ​ខ្ទឹម​បារាំង​ ៥០g គល់​ខ្ទឹម ខ្ញី , ​ខ្ទឹម​ស 
​មឹក​ស្រស់​ឆាបន្ទះ​ក្ដៅ​
​របៀប​ធ្វើ ​
​មឹកត្រូវ​យក​ស្រស់ៗ ​លាង​សម្អាត និង​ច្នៃ​ជាម៉ូតផ្កា​ឱ្យ​ស្អាត ​ហើយ​លាង​ទឹកឱ្យ​ល្អ​ទុក​ឱ្យ​ស្រក់​ទឹក​អស់ ​ដាក់​ចូល​ខ្ទះ​ប្រេងក្តៅ​ត្រឡប់​ចុះឡើង ​ហើយស្រង់​ចេញ។ ម្ទេសប្លោកហាន់​បន្ទះៗរបៀប​ក្រឡា​អុក​ឱ្យ​ល្មមមាត់​។ ​ខ្ទឹម​បារាំង​បក​សម្បកហាន់​ស្តើងៗ ​ខ្ទឹម​សបកសម្បក​ចិញ្រ្ចាំ​ឱ្យ​ម៉ដ្ឋ ឯ​ខ្ញី​ហាន់​ជា​ប​ន្ទះស្តើងៗ​។ ដាក់​ខ្ទឹម​ចិញ្ច្រាំ ​ខ្ញី​បន្ទះ​ គ​ល់​ខ្ទឹម​ដាក់​ចូល​ខ្ទះ​ប្រេង​កំពុង​ពុះ ​រហូត​ខ្ទឹម​ស​ឡើង​ឈ្ងុយ​ដាក់​មឹក​ចូល​រួច​ច្រូច​ស្រា​ក្រហម​មួយកូន​កែវ ដើម្បី​ឱ្យ​កើន​រសជាតិ​និង​មិន​ឆ្អាប។ ពេល​មឹក​រៀប​​ឆ្អិនត្រូវ​ដាក់​ម្ទេស​ប្លោក​ហាន់រួច ​និងខ្ទឹម​បារាំងចូលថែម ​និង​ដាក់​ទឹកស៊ុប (ទឹក​ស្ងោរមាន់​) ​ចូល​បន្តិច ទឹក​សម្រាប់​ឆា​ ( Sea Sauce ​មាន​លក់​តាម​ផ្សារ​ទំនើប) ​និង​ម្សៅឆា ​និង​ឆាត្រឡប់​ចុះ​ឡើងឱ្យឆ្អិន​សព្វ​សា​ច់គឺ​បាន​។​
​ការ​ទទួល​ទាន​
​ពេល​បរិភោគ​ត្រូវ​ដា​ក់ល្បាយ​ឆា ​លើ​បន្ទះ​ដែក​ក្តៅ​។ ​ត្រូវ​ជ្រលក់​ និង​ទឹក​ស៊ីអ៊ីវ ម្ទេស ​ខ្ទឹម​ស។
​វិធី​​បំបាត់​​ក្លិន​​ឆ្អា​​ប​របស់មឹ​ក​​
​ខ្ញីស្រស់​បុក​ម៉ដ្ឋ ច្របាច់​យក​ទឹ​ក​លាយ​និង​ស្រាស ​ហើយ​ច្រូច​លើ​មឹក​ដែល​ហាន់​រួច ​រួច​ច្របល់​ឱ្យ​សព្វ​តមក​លាង​ឱ្យ​ស្អាត​នឹង​ទឹក​វិញ​​ជា​ការ​ស្រេ​ច​៕ ​
អត្ថបទ៖ ដេវីដ