កឹម សុខា ដឹកនាំ សមាជិក សភា CNRP ចូលរួម ប្រជុំសភា ព្រឹកថ្ងៃទី១៦ ធ្នូ

ភ្នំពេញ៖បន្ទាប់ពិពហិកា មិនចូលប្រជុំសភា អស់រយៈកាលជាងមួយខែ លោក កឹម សុខា អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំសមាជិកសភា មកពីគណបក្សនេះ ចូលរួមប្រជុំសភា ពេញអង្គ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។

សូមបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំ សភាព្រឹកនេះ មានចំនួន៣នោះរួមមាន៖ ទី១.ការពិភាក្សា និងអនុម័តសេចក្ដី ព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម ពិធីសារសម្រាប់ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្ដីពីការបង្កើត អង្គការពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ចូល កិច្ចព្រមព្រៀង ស្ដីពីកិច្ច សម្រួលពាណិជ្ជកម្ម នៅក្នុង ឧបសម្ព័ន្ធ ១ក នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស, ទី២.ការពិភាក្សា និងអនុម័តសេចក្ដី ព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្ដីពី ការបង្កើត មជ្ឈមណ្ឌល ជីវៈចម្រុះអាស៊ាន និងទី៣.ការពិភាក្សា និងអនុម័តសេចក្ដី ព្រាងច្បាប់ស្ដីពី សុខភាពសត្វ និង ផលិកម្មសត្វ”។

វត្តមានអ្នកតំណាងរាស្រ្ត ដែលអញ្ជើញចូលរួមក្នុង សម័យប្រជុំនៃរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ មានទាំងអស់ចំនួន ១០០រូប ក្នុងនោះ តំណាងរាស្រ្តមកពីគណបក្ស ប្រជាជនកម្ពុជាចំនួន ៦៦រូប តំណាងរាស្រ្តមកពី គណបក្សសង្គ្រោះជាតិ មានចំនួន៣៤រូប៕