Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ


Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ

កំពូល​អ្នក​ប្រដាល់​មិន​ចាញ់ ដែល​ត្រូវ​អ្នក​គាំទ្រ​ជា​ច្រើន​តាម​បាញ់​រឿង​បង្អួត​លុយ​មិន​ឈប់​ឈរ​នោះ ពេល​នេះ​បាន​ជះ​លុយ​ជា​ច្រើន​របស់​ខ្លួន​ទៀត​ហើយ ដោយ​ទិញ​នាឡិកា Hublot ​ដាំ​ពេជ្រ​ដែល​មាន​តម្លៃ​១,១លាន​ដុល្លារ​អាមេរិក។

 

Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ
 

អ្នក​ប្រដាល់​អាមេរិកាំង វ័យ​៣៨ឆ្នាំ បាន​ចូល​​ទៅ​ហាង​នាឡិកា​​ Hublot store នៅ​ Dubai Mall ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ទៅ​ដើរ​កម្សាន្ត​នៅ​តំបន់​មជ្ឈិមបូព៌ា ជាមួយ​បុរស​ជា​​មិត្តភក្ដិ និង​នារី​ជា​​ជំនួយការ​ផ្ទាល់​ខ្លួន​ម្នាក់ទៀត។

 

ចាប់​ផ្ដើម​ដំណើរ​ថ្មី​លើ​ដី​អារ៉ាប់រួម Floyd បាន​បង្ហោះ​រូប​នៅ​មុខ​អគារ​ខ្ពស់​ជាង​គេ​លើ​លោក Brrj Khalifa នៅ​ទីក្រុង​ឌូបៃ។ បន្ថែម​លើ​​មិត្តភក្ដិ និង​ជំនួយ​ការ អតីត​អ្នក​ប្រដាល់​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​មាន​មនុស្ស​សរុប​ដល់​ទៅ​២៤​នាក់ ដែល​ខ្លួន​ប៉ាវ​ដើរ​លេង​នៅ​ទីក្រុង​សេដ្ឋី​មួយ​នេះ។

 

Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ

 

​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ព្យួរ​ហ្កង់​ឈប់​​ឡើង​សង្វៀន​ប្រដាល់​ Floyd បាន​ចំណាយ​ពេល​ភាគ​ច្រើន ដើរ​លេង​កម្សាន្ត​នៅ​តាម​តំបន់​នានា​ក្នុង​លោក ពោល​គឺ​មុន​ពេល​ទៅ​ដល់​ឌូបៃ​នា​ពេល​នេះ រូប​គេ​បាន​ទៅ​លេង​ម៉ូណាកូ និង​អ៊ីតាលី។

 

Floyd បាន​បញ្ចប់​អាជីព​ប្រដាល់ ដោយ​មាន​កំណត់ត្រា​ប្រកួត ឈ្នះ​ទាំង​៤៩ដង ក្នុង​នោះ​ផ្ដួល​គូ​ប្រកួត​ឲ្យ​ត​ដៃ​លែង​កើត២៦ដង។ យ៉ាង​ណា​ក្ដី ពាក្យ​ចចាមអារ៉ាម​នៃ​ការ​វិល​ចូល​សង្វៀន​វិញក៏​នៅ​តែ​មាន ជា​ពិសេស​គឺ​ការ​ជួប​គ្នា​ជា​ថ្មី​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao៕

 

Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ

 

Floyd ជះ​លុយ​១,១លាន​ដុល្លារ ទិញ​នាឡិកា​ដាំ​ពេជ្រ​​នៅ​ឌូបៃ
Floyd និង​ជំនួយការ​ផ្ទាល់​ខ្លួន
 

 
ចុចអាន៖ Floyd ឲ្យ​នារី​​ម៉ាស្សា​ម្ដង​៤​នាក់​បង្ហាញ​ពី​ជីវិត​រស់​នៅ​បែប​អ្នក​មាន

 

ប្រភព៖ gulfnews