Carragher៖ “រវាង Mourinho និង​កីឡាករ ត្រូវ​មាន​មួយ​ទៅ មួយ​នៅ”

Carragher៖ “រវាង Mourinho និង​កីឡាករ ត្រូវ​មាន​មួយ​ទៅ មួយ​នៅ”

អតីត​ខ្សែ​ការពារ​ជើង​ចាស់ Jamie Carragher បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ប្រធាន​ក្លិប Chelsea លោក Roman Abramovich ត្រូវ​​សម្រេច​ចិត្ត​ថា​តើ​គួរ​រក្សា​ទុក​លោក Jose Mourinho ឬ​ក៏​ទុក​កីឡាករបច្ចុប្បន្ន។

 

Carragher៖ “រវាង Mourinho និង​កីឡាករ ត្រូវ​មាន​មួយ​ទៅ មួយ​នៅ”

 

ការ​លើក​ឡើង​​របស់​អ្នក​វិភាគ​ទូរទស្សន៍ Sky sport បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បែកបាក់​នៅ​ក្នុងក្លិប ដែល​គេ​ជឿជាក់​ថា ទាំង​អ្នកចាត់ការ​ និង​កីឡាករ គឺ​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​តទៅ​ទៀត​នោះ​ទេ។

 

Carragher បាន​និយាយ​ក្នុង​កម្មវិធី Monday Night Football ថា៖ “យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ពីការ​ដាច់ចេញ​ពី​គ្នា​របស់​គ្រូ និង​កីឡាករ ដូច្នេះ​វេលា​នេះ​គឺ​អាស្រ័យ​លើ​លោក Abramovich សម្រេច​ថា គាត់​ចង់​ទុកនរណា​ម្នាក់”។

 

“ពួក​គេមិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទេ ហើយ Chelsea លែង​ជា​ក្រុម​ដែល​ខ្លាំង​ និង​អាច​ឈ្នះ​ពានរង្វាន់​តទៅ​ទៀត​ដែរ។ ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​បើ​សិន​ជា Chelsea អាច​ឈ្នះ​ពាន​រដូវកាល​ក្រោយជាមួយស្ថានភាព​ដូច​បច្ចុប្បន្ន”។ Carra សង្កត់​ធ្ងន់​ដូច្នេះ។

 

 Carragher៖ “រវាង Mourinho និង​កីឡាករ ត្រូវ​មាន​មួយ​ទៅ មួយ​នៅ”

 

រាប់​ទាំង​ការ​ចាញ់ Leicester កាល​ពី​ដើម​សប្តាហ៍ ក្រុម​តោ​ខៀវ Chelsea ពេល​នេះ​ទទួល​បរាជ័យ៩លើកហើយ​នៅ Premier League ​ធ្វើ​ឲ្យ​ពួកគេ​មាន១ពិន្ទុប៉ុណ្ណោះ​លើ​តំបន់​ដែល​ត្រូវ​គេ​កាត់​ចោល។ ការ​ចាញ់​ផ្ទួនៗ​របស់​ក្រុម​ធ្វើ​ឲ្យ​លោក Mourinho ភ្ញាក់​ខ្លួន​ និង​ថ្លែង​ពី​អារម្មណ៍​ក្នុង​កិច្ចសម្ភាសន៍​ថាលោក​សង្ស័យ​កីឡាករ​នៅ​ក្នុង​ក្រុម​កំពុង​ក្បត់​៕

 

ចុចអាន៖ Mourinho ថា​កីឡាករ​ Chelsea ​ដូច​ក្បត់​លោក

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror