​យល់ដឹ​ងពីជំងឺផ្លូវ​ចិត្ត​ និង​វិធី​សាស្ត្រ​មួយ​ចំ​នួន​ថែរក្សា ​បង្ការ​ទប់​ស្កាត់

​គេតែង​និយាយ​ថា​ ផ្លូវ​ចិត្ត​គឺ​ជា​ក្តី​កង្វល់​រ​បស់មនុស្ស​ស្រី​ តែប៉ុណ្ណោះប៉ុន្តែ​ចំពោះ​បុរស​វិញ​ក៏មាន​បញ្ហា​ចោទ​ផ្នែក​ផ្លូវ​ចិត្ត​ដូច​គ្នា​ដែរ ​។​ ខាង​ក្រោម​នេះ​គឺ​ជាជំងឺ​ផ្លូវចិត្ត​ទាំង ៧ ​យ៉ាង​របស់​បុរស​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​ និង​ពុំ​អាច​មើលស្រាល​បាន​ឡើយ​ ៖​
​យល់ដឹ​ងពីជំងឺផ្លូវ​ចិត្ត​ និង​វិធី​សាស្ត្រ​មួយ​ចំ​នួន​ថែរក្សា ​បង្ការ​ទប់​ស្កាត់
​១-ចិត្តប្រទូស​រ៉ាយ​៖ នៅ​ក្នុង​សង្គមនៃ​ការ​ប្រកួតប្រជែង​យក​ឈ្នះចាញ់ ​គឺ​ពុំ​អាច​រួម​សហការ​ជា​មួយ​នឹង​មនុស្ស​ផង​ទាំងឡាយ ​ដូច្នេះ​ងាយ​នឹងបណ្តាល​ឱ្យ​មានចិ​ត្ត​ប្រទូសរ៉ាយ ។ ​អ្នក​ឯក​ទេស​បាន​រក​ឃើញ​ថា ​ទឹក​ចិត្ត​ប្រទូសរ៉ាយ​ដែលបណ្តាលឱ្យ​ទៅ​ជា​ក្តី​កង្វល់ ​និង​ការ​អស់​សង្ឃឹម​នោះ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះ​ដូង​ ពី​​ព្រោះ​ទឹក​ចិត្ត​ប្រទូសរ៉ាយ​ដែល​រ៉ាំ​រ៉ៃយូរ​អង្វែង​អា​ចបំផ្លិច​បំផ្លាញ​ប្រព័ន្ធស៊ាំ​នឹង​ជំងឺ​នៃ​រាង​កាយ​របស់​បុរស ​។ ​ម្យ៉ាង​ទៀត​រឹត​តែ​ធ្វើ​ឱ្យ​ប្រព័ន្ធ​បេះ​ដូង​បង្កើត​បាន​ជា​កម្លាំង​សម្ពាធ​ហើយ​ធ្ងន់​ជាង​នេះ​ទៀត​អាច​បណ្តាល​ឱ្យ​បេះ​​ដូង​ទទួលការ​ខូច​ខាត​ទៀត​ផង ​។​ ​វិធី​ទប់​ស្កា​ត់ ​៖ ហាត់​ពត់​ចិត្ត​គំនិត ​។​ ធ្វើ​ចិត្ត​ឱ្យ​នឹង​ធឹង​ដើម្បី​រួម​សហការជា​មួយ​នឹង​អ្នកឯ​ទៀត​ ។ ​ត្រូវ​យល់​ដឹង​ថា​ ការ​ចេះ​ជួយធ្វើ​ឱ្យ​សម្រេច​ការ​ដល់អ្នក​ដទៃ​ទើប​អាច​ទទួល​បាន​ផល​សម្រេច​ដោយ​ខ្លួ​ន​ឯង​ផ្ទាល់​ ។​ ​២-​ក្រេវ​ក្រោធ​៖ ​​
​ការ​បរិភោគ​ក្នុងបរិមាណ​ច្រើន​ជ្រុល​គឺ​មាន​ទំនាក់​ទំនងដល់​ថាមពល​ដល់ក្រុម​ញាតិសន្តាន​នៃ​ជីវ​ជាតិ B ​ដែល​អាច​ចំណាយ​ច្រើន ​។ ​ដូច្នេះ​កង្វះ​នូវជីវ​ជាតិ​ B1 ​អាច​បណ្តាលឱ្យ​ចរិត​មនុស្ស​ឆាប់​ខឹង​ឆេវឆាវ ​និ​ង វង្វេង​វង្វាន់ ។​ តាម​ការស្រាវ​ជ្រាវបាន​រក​ឃើញ​ថាក​ង្វះ​ជីវ​ជាតិ B3 ​គឺ​មាន​ទាក់​ទង​ដល់​ក្តី​កង្វល់ ​។ ​រីឯ​ជីវជាតិ​ B6 ​ពុំ​គ្រប់​គ្រាន់​ បណ្តាល​ឱ្យ​ថាមពល​នៃការរិះគិត​ធ្លាក់​ចុះ ។ ​ម្យ៉ាង​ទៀត​ការ​បរិភោគ​ជាតិ​សាច់​ច្រើន​ជ្រុល​ដែល​អាច​ធ្វើ​ឱ្យ​កម្រិត​នៃ​ក្រ​ពេញតម្រង​ទឹក​នោម​កើន​ឡើង​ខ្ពស់ ​គឺរឹ​ត​តែ​ងាយ​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ខឹង​ក្រេវ​ក្រោធ ​។ ​វិធីទ​ប់​ស្កាត់​៖ ទទួល​ទានទឹក​តែផ្កាកុ​លាប​ និង​ទឹក​តែ​ផ្លែ​ម៉ាក​ប្រាង​, ​ផឹក​ស្រា​បៀរ​បន្តិចប​ន្តួច,​ ​មើមឈូក​ស្ងោរ​, ការ៉ុត​ឆៅ​ (​បើ​មាន​ជំ​ងឺ​ក្រពះ​អាច​ទទួល​ទា​នទឹ​ក ស៊ុប​ការ៉ុត​) ​។​ ៣​-ទុក្ខ​ព្រួយ​៖ ​បើ​ផ្អែក​តាម​ការ​វិភាគ​ផ្នែក​វិទ្យាសា​ស្ត្រមនុស្ស​ដែល​មានទុក្ខ​ព្រួយ ​គឺ​ដោយ​សារ​តែ​ជា​​តិ​អាមីណូ​អាស៊ីដ​នៅ​ក្នុង​រាង​កាយ​ពុំ​មាន​តុល្យភាពជាយូរអង្វែង​ ។​ ម្យ៉ាង​ទៀត​​ប្រសិន​បើ​នៅ​ក្នុង​រាង​កាយ​របស់​បុរស​ខ្វះ​សារ​ជាតិ ​ម៉ាញ៉េស្យូម ​ក៏​ជា​មូល​ហេតុ​បណ្តាលឱ្យ​មាន​ទុក្ខ​ព្រួយ​ដែរ ​។ ​វិធី​ទប់​ស្កាត់​ ៖ ​ស៊ុបឆ្អឹងសត្វ,​ ជីវជាតិ ​B ។ ​ម្យ៉ាង​ទៀត​ក្នុង​មួយ​ថ្ងៃត្រូវស្រូប​យក​នូវ​អាហារ​មិន​តិច​ជាង ២០ ​ប្រភេទ ហើយ​​ក្នុងចំណោម​នោះ​គឺ​បន្លែ ​ផ្លែ​ឈើ​មិន​ឱ្យ​តិច​ជាង ៥ ​ប្រភេទ​ឡើយ ។ ​៤-​មន្ទិល​សង្ស័យ​​ច្រើន​ការ​មានមន្ទិល​សង្ស័យ​ច្រើន​​អាចបណ្តាល​ឱ្យ​សន្ទស្សន៍​នៃ​សុវត្ថិភាព​ចិត្ត​គំនិត​ធ្លាក់​ចុះ​ ពីព្រោះ​ការ​មន្ទិល​សង្ស័យ​ច្រើន​ក៏​បណ្តាល​ឱ្យ​ទៅ​ជាភ្នក់​ភ្លើង​សង្គ្រាម​រ​វាងភេទ​ទាំង​ពីរ​ដែរ ។ ​ម្យ៉ាង​ទៀត​ការ​មន្ទិល​សង្ស័យ​ច្រើន​ក៏​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​ដេក​មិន​លក់​បក់​មិន​ល្ហើយ ​និង​ទទួល​ទាន​អាហារ​ក៏​មិន​ឆ្ងាញ់​ដែរ​ ។ ​ដូច្នេះ​ផ្តើម​​ចេញ​ពី​ការ​ទទួល​ទាន​អាហារ​មិន​ឆ្ងាញ់​និង​កង្វះ​នូវ​ជីវ​ជាតិ​គ្រប់​ប្រភេទ​ក៏​ជា​បញ្ហា​ចោទ​យ៉ាង​ធ្ងន់​សម្រាប់​ការ​បំប៉ន​សុខ​ភាពដែរ​។​ ការ​ស្រាវ​ជ្រាវបា​ន​រក​ឃើញ​ថា​អ្នក​ដែល​ទទួល​ទាន​អាហារ​របួស​អាច​ជះឥទ្ធិពល​ដល់​ថាមពលនៃ​កោសិកា​ដែលបាន​ប្រើ​ប្រាស់ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់ដល់ប្រព័ន្ធ​ខួរ​ក្បាល ​និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ។ ​ដូច្នេះងាយ​នឹង​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​ដ​ល់​ការមន្ទិល​សង្ស័យ ​។​ ម្យ៉ាង​ទៀត​ក្នុង​ការ​ទទួល​ទាន​អាហារ​ដោយ​ខ្វះ​នូវ​សារ​ជាតិស័ង្កសី យូរ​អង្វែង គឺ​​អាចបណ្តាលឱ្យ​មាន​ចិត្ត​គំនិតពុំ​នឹង​នរ ​និង​ការ​មន្ទិល​សង្ស័យ​ច្រើន ​។​ ​វិធី​ទប់​​ស្កាត់ ៖​ គួរ​ទទួល​ទាន​អាហា​រ​ប្រភេទ​សាច់​សត្វ​និងគ្រឿង​សមុទ្រស្រស់បន្តិចប​ន្តួច ដើម្បី​កែសម្រួល​អារម្មណ៍​ឱ្យ​បាន​ល្អ ​។ ម្យ៉ាង​ទៀត​ការ​ទទួល​ទាន​ចំណី​កំប៉ិក​កំប៉ុក​បន្តិច​បន្តួច​ក៏​អាច​ជួយ​ធ្វើ​ឱ្យ​សន្ទស្សន៍​នៃ​សុវត្ថិភា​ព​ចិត្ត​គំនិត​កើន​ខ្ពស់​ឡើង​វិញ​ដែរ ​។​ ​៥-ភាព​ស្រងូតស្រងាត់​៖ ​ក្រៅ​ពីជីវិត​ស្នេហា​ជួប​រឿង​អភ័ព្វ​តើ​នៅ​មានរឿងអ្វីផ្សេង​ទៀ​ត​ដែល​ធ្វើ​ឱ្យ​ពួក​បុរស​ពិបាកចិត្ត? ការ​វិភាគរ​ក​ឃើញថា​ជាតិ​ស្ករនៅក្នុងឈាមពុំ​គ្រប់​គ្រាន់​អាច​បណ្តាលឱ្យ​ក្លាយ​ជាស្រយុត​ស្រយង់​ ។ ​ម្យ៉ាង​ទៀតសារ​ធាតុ​ពុល​នៃជា​តិបារ៉តក៏​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​បណ្តាល​ឱ្យ​មាន​ភាព​ស្រងូត​ស្រងា​ត់ដែរ ​។ ​តួ​យ៉ាងដូច​ជាក្បាលទង​ផ្សិត ​ត្រចៀក​កណ្តុរក្រៀម ​គឺប្រហែលជា​អាចបន្សល់​ទុកនូវ​សារ​ជាតិ​បារ៉ត ​ដែល​ជា​ការគ្រ​ប់គ្រាន់​បង្ក​ឱ្យ​មាន​គ្រោះ​អាសន្នដល់​ផ្លូវ​ចិត្តរបស់​បុរស ​។​ វិ​ធី​ទប់​ស្កា​ត់ ៖​ ប៉ះ​ប៉ូវបាន​គ្រប់គ្រាន់​នូវជាតិ​កាបូអ៊ីដ្រា​ត​ហើ​យ​យកល្អ​គឺ​អាហារ​ប្រភេទគ្រាប់​ធញ្ញជាតិ ​។ ​ម្យ៉ាងទៀត​មុននឹង​ទទួល​ទាន​នូវ​ប្រភេ​ទ​ផ្សិត​ក្រៀម​ឬ​ត្រចៀក ​កណ្តុរក្រៀម ​ត្រូវ​ត្រាំទឹក​ឱ្យ​បាន​ចាប់​ពី ១០ ​នាទី ឡើង​ទៅ​ព្រម​ទាំង​លាង​ទឹក​ក្បាល​ម៉ាស៊ីន​រ៉ូប៊ីណេច្របល់​​ចុះ​ឡើង​ច្រើន​លើក​ច្រើន​សា ​។ ​៦- ​ការភ័យខ្លាច៖​ តើ​បុរស​ចេះ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ​ ? ពិត​ហើយ​ម្យ៉ាង​ទៀតពួក​គេ​ឧស្សាហ៍​ធ្លាក់​ចូល​ក្នុងភាព​ភ័យខ្លាច​ទៀត​ផង​ ។ ​ប៉ុន្តែ​គ្រាន់​តែពួកគេ​ពុំ​បាន​សម្តែង​នូវ​អាការ​ភ័យ​ខ្លាច​ដោយ​ងាយៗប៉ុ​ណ្ណោះ ​។ ​អ្វី​ដែល​ធ្វើ​ឱ្យ​​ពួកបុរស​មាន​ការ​ភ័យ​ខ្លាចនិង​មាន​កង្វល់​នោះ ​គឺ​ក្តី​ព្រួយ​បារម្ភ​ធំ​ជាង​គេ​នៅ​ផ្នែកពង្រីក​មុខ​របរ​ជួញ​ដូរ ​និង​កិច្ច​ការ​ងារ​ដែល​បណ្តាល​ឱ្យ​មាន​កម្លាំង​សម្ពាធ​កៀប​សង្កត់​ហើយ​ក៏​អាច​បំផ្លិច​បំផ្លាញ​ដល់​សុខភាព​របស់​ពួក​គេ​ដែរ​ ។ តាម​ការ​បូក​សរុប​ស្ថិ​តិរិបស់​អាមេរិក​បាន​ឱ្យ​ដឹងថា ​សង្គម​បច្ចុប្បន្ន​នេះចំពោះពេល​វេលា​ដេក​ប្រចាំ​ថ្ងៃរបស់​បុរស​​ជាមធ្យម​បាន​កាត់បន្ថយ ​២,៨ ម៉ោង​ដោយ​ការ​ភ័យ​ខ្លាច​បាត់​បង់​ការងារ​បាន​ក្លាយ​ជា​ទុក្ខ​កង្វល់​ក្នុង​ជីវភាព​រស់នៅរបស់​បុរស ​។ ​ម្យ៉ាង​ទៀតការ​ភ័យ​ខ្លាចរបស់បុរស​មួយ​ករណី​ទៀត​​ គឺការ​បាត់​បង់នូវ​សមត្ថភាព​ឯក​រាជ្យ​ដូច្នេះត្រូវ​តែ​ពឹង​ញក់អ្នកដទៃ​ជួយ​ទំនុក​បម្រុង​ ។ នៅ​ពេល​ដែល​សុខ​ភាព​របស់​បុរស​ចោទ​​ជាបញ្ហា​ពួក​គេមាន​ភា​ព​តក់ស្លុត​ជាង​ពួក​បុរស​ភេទ​​ទៅ​ទៀត​ ។ ​ដូច្នេះ​ពួកបុរស​ទាំង​​នោះមិន​ទៅ​កាន់មន្ទីរ​ពេទ្យ​ទេ ​ព្រោះ​ពួក​គេ​សុខចិត្ត​ជ្រើស​រើស​យក​ការ​គេច​វេះ ​។​ វិ​ធី​ទប់​ស្កាត់ ​៖​ រក្សា​រាល់​ទំនាក់​ទំន​ង​ល្អ​ជា​មួយនឹង​មិត្ត​ភក្តិ ​និងសមាជិ​ក​ក្រុម​គ្រួសារដើម្បី​ជួយ​កាត់​បន្ថយ​នូវ​កម្លាំង​សម្ពាធខ្លួនឯង​ផ្ទាល់ ។​ ម្យ៉ាង​ទៀតបើជាការចាំ​បាច់​គឺ​​ត្រូវស្វែង​រក​ជំ​នួយពី​គ្រូពេទ្យ​ចិត្ត​សាស្ត្រ ​។​ ​៧-ចរិតលក្ខណៈ ​៖បុរសរឹ​ត​តែ​ត្រូវ​ការឱ្យគេស្រឡាញ់ ​។ តាម​ការ​ស្រាវ​ជ្រាវរ​បស់​អាល្លឺម៉ង់​បាន​ឱ្យ​ដឹង​ថា ​ចំពោះ​បុរស​ដែល​យល់​ឃើញ​ថាប្រពន្ធ​ស្រឡាញ់​ខ្លួន​នោះ​អត្រា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​មាន​កម្រិត​ទាប​ជាង​ពួក​បុរស​ខ្លះ​ដែល​ពុំ​ត្រូវ​បាន​គេ​​ស្រឡាញ់ ​។ ដូច្នេះ​សេចក្តី​ស្នេហា​នៃជីវភាព​រស់នៅ​របស់បុរសពុំ​ងាយ​នឹង​សម្រប​សម្រួលបា​ន ​និង​ត្រូវ​ចាប់​​យកនូវ​ទម្លាប់អាក្រក់ ​។ នៅក្នុង​​ចំណុចនេះ​បុរស​ប្រៀប​ដូច​ជាកូនក្មេងអ៊ីចឹ​ង ។ ​ប៉ុន្តែ​បុរស​មិន​ចូល​ចិត្ត​ឱ្យគេ​ប្រដូចឱ្យ​ទៅ​ជាកូនក្មេង​ឡើយ​ហើយប្រសិន​ បើ​ប្រពន្ធ​នៅតែ​ចាត់ទុក​ពួក​គេជា​កូន​ក្មេង​នោះ​ពួក​គេ​ក៏​ចាត់ទុកប្រពន្ធជា“​អ្នក​ម្តាយ”​ដែរ​ ។ ​តួ​អង្គ​របស់​ប្រពន្ធ​កាន់​តែ​ខិត​ជិត​អ្នក​ម្តាយ​គឺ​ពួក​បុរស​ទាំង​នោះ​រឹតតែ​ពិបាកប្រើ​ស្នៀតរួម​ភេ​ទ​ជា​មួយ​នឹង​ពួក​នាង ​។ ពួក​បុរស​សុទ្ធ​តែផ្តោត​ក្តី​សង្ឃឹមថា​ មា​ន​គេ​កោត​សរសើរ​ចំពោះ​សមត្ថភា​ព​សិ​ច ​។ ដូច្នេះ​ត្រូវ​ឱ្យ​ពួក​គេ​សម្តែង​ចេញ​ឱ្យបាន​កាន់​តែល្អ​គឺ​ត្រូវ​តែ​ជួយ​លើក​ទឹក​ចិត្តដល់​​ពួក​គេឥតឈប់​ឈរ​ឡើយ ហើយ​ទោះជាសម្តែង​ឆាក​ល្ខោន​ក្លែងក្លាយ​ក៏​ជាការ​ពិតគឺ ​ពួក​បុរស​ទាំងនោះអាច​ទទួល​យកបានទាំង​អស់ដោយ​ក្តីរីករាយ​ទៀត​ផង ៕ 
អត្ថបទ៖ ដេវីដ