ញាក់សាច់ពិតៗ ស្តេចសេក ត្រូវសត្វពស់ថ្លាន់ វាយឆ្មក់ លេបធ្វើជាចំណី

អូស្ត្រាលី៖ រូបភាពកម្រឃើញ ថតបាននៅក្នុងតំបន់ Agnes Waters នៃទីក្រុង Queensland ពេលដែលសត្វពស់ថ្លាន់ កំពុងតែលេបសត្វសេកមាឌធំមួយក្បាលទាំងមូល មើលទៅគួរឲ្យញញើតតែម្តង។

សត្វពស់ថ្លាន់មួយក្បាល បានតោងដំបូលផ្ទះ រួចទម្លាក់ខ្លួនវាចុះមកក្រោម ចាប់សត្វសេកមួយក្បាល ពូជ King Parrot (ស្តេចសេក) ដែលមានមាឌធំមែនទែន និងបានព្យាយាមលេបធ្វើជាចំណី រហូតទាល់តែសំរេចផងដែរ។

យ៉ាងណាមិញ ម្ចាស់ផ្ទះបានប្រទះហេតុការណ៍នេះផ្ទាល់ភ្នែក ថតរូបភាពមួយចំនួនទុក ពេលសត្វពស់កំពុងលេបនោះ ផ្ញើរទៅឲ្យអ្នកជំនាញចាប់សត្វពស់ ដើម្បីមកជួយគាត់ចាប់វាចេញ។ ក្រោយមករូបភាពទាំងនោះ ត្រូវបានម្ចាស់ផ្ទះ យកទៅបង្ហោះ ល្បីពេញអនឡាញតែម្តង៕ សូមមើលរូបភាពខាងក្រោម ទិដ្ឋភាពពស់ថ្លាន់លេបស្តេចសេក៖

ញាក់សាច់ពិតៗ ស្តេចសេក ត្រូវសត្វពស់ថ្លាន់ វាយឆ្មក់ លេបធ្វើជាចំណី
ញាក់សាច់ពិតៗ ស្តេចសេក ត្រូវសត្វពស់ថ្លាន់ វាយឆ្មក់ លេបធ្វើជាចំណី
ញាក់សាច់ពិតៗ ស្តេចសេក ត្រូវសត្វពស់ថ្លាន់ វាយឆ្មក់ លេបធ្វើជាចំណី
ញាក់សាច់ពិតៗ ស្តេចសេក ត្រូវសត្វពស់ថ្លាន់ វាយឆ្មក់ លេបធ្វើជាចំណី

ប្រភព៖

ដោយ​ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត