ផ្ទុះចានបង្គន់សាហាវមែន! នារីរងគ្រោះ របួសធ្ងន់ផ្នែកខាងក្រោម ដោយសារអង្គុយបន្ទោរបង់

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានគ្រោះថ្នាក់មួយកើតឡើង បណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់លើរាង្គកាយ មួយកំណាត់ផ្នែកខាងក្រោម នៅពេលដែលនាងអង្គុយបន្ទោរបង់ ក្នុងបង្គន់ហាងខារ៉ាអូខេមួយកន្លែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះបានចូលទៅកាន់ បង្គន់ហាងខារ៉ាអូខេ ហើយនៅពេលដែលនាងដាក់ខ្លួន ប៉ះនឹងចានបង្គន់ បម្រុងនឹងបន្ទោរបង់ ស្រាប់តែចានបង្គន់នោះផ្ទុះបែក ធ្វើឲ្យនាងរងរបួសតែម្តង។

នារីរងគ្រោះដែលមិនត្រូវបានប្រភពបង្ហាញអត្តសញ្ញាណ របួសរាង្គកាយ ផ្នែកខាងក្រោមយ៉ាងធ្ងន់ធ្ងរ ដូចជារបួសប្រដាប់ភេទប្រវែង ៧ស.ម ផងដែរ។ នាងត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ នៅទីក្រុង Wuhan ហើយទទួលបានការជួយសង្គ្រោះបន្ទាន់ ពីសំណាក់គ្រូពេទ្យ រយៈពេល៣ម៉ោង និងត្រូវសម្រាក ៤៨ម៉ោងបន្ទាប់ ដើម្បីធ្វើការព្យាបាលបន្ថែម។ 

នៅពេលដែលម្ចាស់ហាងខារ៉ាអូខេ ស្តាប់លឺពីដំណើរដើមហេតុនៃគ្រោះថ្នាក់ខាងលើ គាត់មិនជឿថា បង្គន់របស់គាត់វាផ្ទុះបែកដោយឯកឯងនោះទេ ដរាបណាតែនារីខាងលើ បានអង្គុយបន្ទោរបង់លើវា ដោយខុសបច្ចេកទេស ដូចជាអង្គុយចោងហោងជាដើម។ តែទោះជាយ៉ាងណានារីរងគ្រោះបានបដិសេធថា នាងមិនបានធ្វើរឿងយ៉ាងដូច្នោះឡើយ។

ក្រោយមកភាគីទាំងពីរ បានស្រុះស្រួលគ្នា ដោយភាគីខាងហាងខារ៉ាអូខេ ព្រមចេញថ្លៃព្យាបាលដល់នារីរងគ្រោះ ចំនួន ២០,០០០យ័ន (ប្រហែល ៣,០០០ដុល្លាអាមេរិក) ដើម្បីបញ្ចប់រឿង៕

ផ្ទុះចានបង្គន់សាហាវមែន! នារីរងគ្រោះ របួសធ្ងន់ផ្នែកខាងក្រោម ដោយសារអង្គុយបន្ទោរបង់
ផ្ទុះចានបង្គន់សាហាវមែន! នារីរងគ្រោះ របួសធ្ងន់ផ្នែកខាងក្រោម ដោយសារអង្គុយបន្ទោរបង់

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត