​យន្តហោះ​ចុះ​ខុស​ផ្លូវ ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា

​យន្តហោះ​ចុះ​ខុស​ផ្លូវ ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា

​អ្នក​ដំណើរ​ទាំង​អស់​​ភ័យ​​លស់​ព្រលឹង​ ​ក្រោយ​យន្តហោះ​​​​​ចុះ​ចត​ខុស​ផ្លូវ​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Nashville រដ្ឋ Tennessee ​​សហរដ្ឋ​អាមេរិក ព្រឹកមិញនេះ។

 

​យោង​ទៅ​តាម​មន្ត្រី​អាកាសចរ បានឲ្យដឹងថា ជើង​ហោះ​ហើរ Southwest Airline Fliht 31 ​នេះ បាន​ហោះ​​ចេញ​ពី​ទី​ក្រុង Houston ​រដ្ឋ​តិចសាស់ មក​ដល់​​កន្លែង​ចុះ​ចត​នៅ​ព្រលាន​ខាង​លើ ស្រាប់​តែ​ចុះ​ខុស​ផ្លូវ​ ធ្វើ​ឲ្យ​ផ្អៀង​យន្តហោះ​តែ​ម្ដង​កាល​វេលា​ម៉ោង ៥:៣០នាទី​ល្ងាច​​ ម៉ោង​ក្នុង​ស្រុក ត្រូវ​នឹងម៉ោង៦:៣០នាទីព្រឹកមិញនៅ​កម្ពុជា​។

 

​យន្តហោះ​ចុះ​ខុស​ផ្លូវ ​អ្នក​ដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា

 

អ្នក​ដំណើរ​​​​សរុប​​ចំនួន១៣៣​នាក់ និង​​អ្នកបម្រើការ​លើ​យន្តហោះ​៥នាក់​​ ​ត្រូវ​ជម្លៀស​​ចេញ​ពី​យន្តហោះ​ភ្លាមៗ។  ​​បើ​តាម​មន្ត្រី​ពន្លត់​អគ្គីភ័យ Nashville ​និយាយ​ថា​ ​​អ្នក​របួស​ចំនួន ៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ និង​២នាក់​រង​របួស​ស្រាល និង​​មួយ​ចំនួន​ទៀត​ត្រូវ​គ្រាំ​ទ្រូង។ ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​មក​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ អ្នក​ជំនាញ​កំពុង​ស៊ើប​អង្កេត៕

 

ចុចអាន៖ អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ wsmv