ប្រាសាទ​មួយ​នៅ​ឥណ្ឌា​ ក្លាយ​ជាកន្លែង​​ការពារ​​សត្វ​កណ្ដុររាប់​ម៉ឺន​ក្បាល

សត្វ​កណ្ដុរ​​​​​ជាសត្វ​​ស្មោកគ្រោក​​ និង​​​​​បំផ្លាញ ដែល​គេ​តែង​កម្ចាត់​វា​មិន​ឲ្យ​នៅ​ក្នុង​ផ្ទះ​ឡើយ​ ប៉ុន្តែ​​សម្រាប់​​​​​ប្រាសាទ​មួយ​នៅ​​ក្នុង​រដ្ឋ​ Rajasthan ប្រទេស​​ឥណ្ឌា​វិញ​ បាន​ក្លាយ​ជា​ទី​ពំនាក់​អាស្រ័យ​​​ដ៏​សុខ​សាន្ត​មួយ​ និង​ជា​កន្លែង​ការពារ​ដល់​​ពពួក​​សត្វ​កណ្ដុរ​ជា​ច្រើន​ក្បាល​ទៅ​វិញ។

ប្រាសាទ​មួយ​នៅ​ឥណ្ឌា​ ក្លាយ​ជាកន្លែង​​ការពារ​​សត្វ​កណ្ដុររាប់​ម៉ឺន​ក្បាល
 
ប្រាសាទ​ Karni Mata ជា​ប្រាសាទ​​សាសនា​​ហិណ្ឌូ​មួយ​ដែល​ឧទ្ទិស​ដល់​សិវ​ Karni Mata ត្រូវ​បាន​អ្នក​រស់​នៅ​តំបន់​នោះ​​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​​សត្វ​កណ្ដុរ​ទៅ​ហើយ។ ចំពោះ​អ្នក​​ទេសចរ​​ដែល​ចូល​ទស្សនា​​​ប្រាសាទ Karni Mata គឺ​​មិន​អនុញ្ញាត​ឲ្យ​វាយ​​សម្លាប់ ឬ​ធ្វើ​​បាប​​​សត្វ​កណ្ដុរ​ទេ។ សត្វ​កណ្ដុរ​រស់​នៅ​ក្នុង​ប្រាសាទ​​ប្រហែល​ ២​ម៉ឺន​ក្បាល​ ត្រូវ​បាន​គេ​គោរព​ថា​​​​ជា​​​សត្វ​សក្ការបូជា និង​​មាន​ដាក់​សំណាញ់​​​​​ការពារ​កុំ​ឲ្យ​សត្វ​រំពា​ផ្សេងៗ​មក​យាយី​កណ្ដុរ​ទាំង​នោះ​ទៀត​ផង ។

មិន​ត្រឹម​តែ​ការពារ​នោះ​ទេ កណ្ដុរ​​នៅ​ទី​នោះ​ក៏​មាន​ការ​មើល​ថែ​ដិត​ដល់ ដោយ​មាន​ការ​ផ្ដល់​អាហារ ដូច​ជា​​នំ​បង្អែម​​​​​​ និង​​ស្ករ​​​ពី​អ្នក​រស់​នៅ​​ជិត​ប្រាសាទ​នោះ​ផង​ដែរ។ ក្នុង​ប្រាសាទ​ សំបូរ​ទៅ​ដោយ​កណ្ដុរ ចំពោះ​កណ្ដុរ​ស ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​សត្វ​ពិសេស​របស់​អាទិទេព។

អ្នក​ថត​រូប​​ម្នាក់​ឈ្មោះ Nicolas Economou បាន​ផ្ដិត​យក​ទិដ្ឋភាព​​ពី​​ប្រាសាទ​​ Karni Mata នោះ​​​មក​​ដូច​ខាង​ក្រោម​នេះ៖

ចុចអាន៖ ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail