​ឃាត់ខ្លួន​ក្មេងប្រុស​វ័យ​ជំទង់ ២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​កណ្តាល: ក្មេងប្រុស​វ័យ​ជំទង់​២​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ប៉ូលិស​មូលដ្ឋាន បាន​និយាយថា ជនសង្ស័យ ទាំង​២​នាក់​នោះ ឈ្មោះ ណុល លីហ្សា អាយុ​១៥​ឆ្នាំ និង​ឈ្មោះ ស្រោង ម៉េង​ស៊ឺ អាយុ​១៤​ឆ្នាំ​។ អ្នក​ទាំង ២ មានមុខ​របរ មិន​ពិតប្រាកដ​ដូចគ្នា និង​មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ជាមួយគ្នា​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា វត្ថុតាង​ដែល​ចាប់បាន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) ២០​កញ្ចប់ តូច - ម៉ូតូ ១​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ វ 0291 ភ​.​ព​1​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាពថា ខ្លួន​បានទទួល​លុយ​ពី​ឈ្មោះ​ផល្លា ចិត្ត ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ចំនួន ១៧០.០០០ រៀល ទិញ​ថ្នាំញៀន ២០ កញ្ចប់​តូច នៅ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​យក​ថ្នាំញៀន​ខាងលើ ទៅ​ចែកចាយ​បន្ត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ប្រមូល​សំណុំរឿង តាម​នីតិវិធី​៕V​/S

​ឃាត់ខ្លួន​ក្មេងប្រុស​វ័យ​ជំទង់ ២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ឃាត់ខ្លួន​ក្មេងប្រុស​វ័យ​ជំទង់ ២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​