​នៅ​កម្ពុជា មាន​ហានិភ័យ​ខ្ពស់ ជាមួយនឹង​ការប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី

​សៀមរាប: ហេតុ​បច្ច័យ​គ្រោះថ្នាក់​មួយចំនួន ដូចជា​បាតុភាព​ទុស្សេ​ខ្សែ ចម្លង​អគ្គិសនី ដែល​ភាសា​សាមញ្ញ​ហៅថា ទុស្សេ​ខ្សែភ្លើង បង្ករ​ឲ្យ​មាន​អគ្គិភ័យ ការ​ឆក់​មនុស្ស​ស្លាប់​ជាដើម គឺ​បណ្តាលមកពី កត្តា​បច្ចេកទេស នៅមានកម្រិត ការប្រើប្រាស់​ឧបករណ៍​សម្ភារៈ​-​បរិក្ខា​រ អគ្គិសនី មិនបាន​ត្រឹមត្រូវ និង​មាន​គុណភាព​ស្តង់ដារ គុណភាព​។​
 
​លោក ព្រឿង នាង នាយក​គ្រប់គ្រង​ទីផ្សារ និង​បច្ចេកទេស របស់​ក្រុមហ៊ុន Schneider Electric ប្រចាំ​នៅ​កម្ពុជា ក្នុង​អង្គសិក្ខាសាលា បណ្តុះបណ្តាល បច្ចេកទេស​ប្រើប្រាស់​ឧបករណ៍ សម្ភារៈ បរិក្ខា​អគ្គិសនី នៅក្នុង​អគារ និង គេហដ្ឋាន ។ សិក្ខាសាលា​បណ្តុះ បណ្តាល​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្រុង​សៀមរាប ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន Schneider Electric  ដែល​ក្រុមហ៊ុន​នេះ មាន​ទីតាំង​រោងចក្រ ផលិត​សម្ភារៈ បរិក្ខារ​អគ្គិសនី នៅ​ប្រទេស​បារាំង និង មាន​ទីតាំង​ចែកចាយ​លក់ នៅ​ប្រទេស​កម្ពុជា សម្រាប់​ទីផ្សារ ក្នុង​តំបន់​អាស៊ី ។
       
​លោក ព្រឿង នាង បាន​បញ្ជាក់ថា​៖ សិក្ខាសាលា​បណ្តុះបណ្តាល រយៈពេល​ខ្លី​នេះ គឺមាន​គោលបំណង​សំខាន់ ផ្សព្វផ្សាយ ផ្តល់​ការយល់ដឹង ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី តាមរយៈ​នៃ​អ្នកចូលរួម ដូចជា​អតិថិជន អ្នក​ចែកចាយ​លក់ បរិក្ខារ​អគ្គិសនី និង​អ្នកបច្ចេកទេស ត បណ្តាញ​អគ្គិសនី នៅតាម​បណ្តា​អគារ​ផ្សេងៗ និង​គេហដ្ឋាន ។

​លោក​បាន​បន្តថា នៅ​ប្រទេស​កម្ពុជា​យើង បច្ចុប្បន្ននេះ ការប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី កាន់​តែមាន​ទំហំ​ធំ​ឡើង ជា​លំដាប់ ដូច្នេះ​វា​ទាមទារ​ឲ្យ អ្នកជំនាញ​បច្ចេកទេស ត្រូវ​ទទួលយក​នូវ ការអភិវឌ្ឍន៍​ចំណេះ ជំនាញ​របស់ខ្លួន រត់តាម​ទំហំ​នៃ ការប្រើប្រាស់ និង​រត់តាម​ឲ្យ​ទាន់ បច្ចេកវិទ្យា​ទំនើបៗ នៃ​ការផលិត​គ្រឿង​បរិក្ខារ​អគ្គីសនី​ទាំងនោះ​។  
       
​លោក​បាន​ពន្យល់ថា ៖ បរិក្ខា​អគ្គិសនី ដែល​ហៅថា ឌី​ហ្ស​ង់​ទ័​រ វា​មាន​តួនាទី ដោយ ឡែកៗ​ពីគ្នា  ដូចជា ឌី​ហ្ស​ង់​ទ័​រ ប្រភេទ MCB គឺ​សម្រាប់​ការពារ​សៀក​គ្វី លើស​ចំណុះ និង​ឆ្លង​ចរន្ត​ភ្លើង ។ ឌី​ហ្ស​ង់​ទ័​រ ប្រភេទ RCD វា​មាន​តួនាទី ការពារ​ភ្លើង​ឆក់  ។  ឌី​ហ្ស​ង់​ទ័​រ ប្រភេទ CRBO មាន​មុខងារ​ការពារ ៣​យ៉ាង គឺ ការពារ​ការប្រើប្រាស់ ចរន្ត​ភ្លើង​លើស​ចំណុះ ការពារ​ការឆ្លង​ភ្លើង និង​ការពារ​ការ​ភ្លើង​ឆក់​មនុស្ស ។

​លោក​ពន្យល់​បន្ថែមថា ពាក្យ​ថា ការពារ នៅពេលនេះ គឺ​ចង់​និយាយថា ៖ នៅពេល​ដែលមាន​បញ្ហា ដូចជា ការប្រើ​ចរន្ត​ភ្លើង​លើស​ចំណុះ ការឆ្លង​ភ្លើង ឬ មាន​ឆក់​មនុស្ស  ឌី​ហ្ស​ង់​ទ័​រ​នោះ  វា​នឹង​លោត​ផ្តាច់​ចរន្តអគ្គិសនី ដោយ​ស្វ័យប្រវត្តិ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះឡើយ ។
       
​លោក ព្រឿង នាង បាន​បញ្ជាក់ថា ៖ សុ​វ​ត្ដិ​ភាព គឺជា​ការជួញដូរ​មួយ​យ៉ាង​ធំ និង​មាន​លក្ខណៈ​បច្ចេកទេស យ៉ាងខ្លាំង​ផងដែរ ។ មានតែ​ជាងភ្លើង និង​វិស្វករ​អគ្គិសនី ដែលមាន​សញ្ញាបត្រ ត្រឹមត្រូវ​នោះទេ ដែល​អាចធ្វើ​ឲ្យ គ្រួសារ និង​គេហដ្ឋាន មាន​សុវត្ថិភាព​អំពី​ភ្លើង​ឆក់ និង​អគ្គិភ័យ​ដោយ ចរន្តអគ្គិសនី ។ គំនិត​ពិចារណា​មួយ លោក​បានដាក់​សំណួរ​ថា ៖ ៧០​លាន​គេហដ្ឋាន នៅ​អឺរ៉ុប មិនមាន​សុវត្ថិភាព ដោយ​ចរន្ត អគ្គិសនី តើ​នៅក្នុង​ប្រទេស​កម្ពុជា យ៉ាងណាដែរ បើ​យើង​មិនមាន​ការប្រែប្រួល ទៅរក​ការប្រុងប្រយ័ត្ន ក្នុងការ​ប្រើប្រាស់ បច្ចេកទេស និង​បរិក្ខា​អគ្គិសនី ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​គុណភាព​នោះ​៕V/S

​នៅ​កម្ពុជា មាន​ហានិភ័យ​ខ្ពស់ ជាមួយនឹង​ការប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី

​នៅ​កម្ពុជា មាន​ហានិភ័យ​ខ្ពស់ ជាមួយនឹង​ការប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី

​នៅ​កម្ពុជា មាន​ហានិភ័យ​ខ្ពស់ ជាមួយនឹង​ការប្រើប្រាស់ ឋា​ម​ពល​អគ្គិសនី