​យុវតី​វ័យ​១៥​ឆ្នាំ​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​កណ្តាល: ជីតា​ប្រទះឃើញសព​ចៅស្រី​បង្កើត​ចង ក សម្លាប់ខ្លួន​នឹង​កាំជណ្តើរ​ផ្ទះ​ខ្លួន ដោយ​មិនដឹង​មូលហេតុ​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ ១១ យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅក្បែរ​កាំជណ្តើរ​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​យុវតី​ដែល​បាន​ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន ឈ្មោះ ហាន គីម​ឆេង  អាយុ​១៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ​យឿន ហាន អាយុ​៤៦​ឆ្នាំ ម្តាយ​ឈ្មោះ​សុខ ស្រី អាយុ​៤៥​ឆ្នាំ​។

​តាម​ក្រុមគ្រួសារ​យុវតី​នោះ បាន​ប្រាប់ថា ពីមុនមកយុវតី​នេះ មិន​ដែលមាន​បញ្ហា​អ្វី​ក្នុង​គ្រួសា​ឡើយ​។ លុះ​នៅមុន​ពេល​កើតហេតុ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​ព្រលប់ យុវតី​នេះ បាន​ប្រាប់​ឪពុកម្តាយ​ថាៈ កូន​ងងុយដេក​ណាស់ ហើយ​នាង​ក៍​ចូលដេក​ទៅ​។ ចំណែក ឪពុកម្តាយ ក៍​ចូលដេក​ដែរ លុះ​ម៉ោង​១១​យប់ ឈ្មោះ​កុង សុខ ត្រូវជា​ជីតា របស់​យុវតី​នេះ បាន​ឡើង​បត់ជើង​តូច ស្រាប់តែ​ឃើញ​ចៅ បាន​ចងក នៅក្បែ​កាំជណ្តើរ​ផ្ទះ ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​កោសល្យ​វិ​ច្ច័​យ​លើ​សព និង​បាន​រកឃើញថា យុវតី​នេះ ពិតជា ធ្វើអត្តឃាត ដោយ​ចងក សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​យុវតី​វ័យ​១៥​ឆ្នាំ​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

​យុវតី​វ័យ​១៥​ឆ្នាំ​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​