​ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់ ស្រុក​អង្គស្នួល

​កណ្តាល: បុរស​ម្នាក់ បាន​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់នៅលើ​ថ្នល់ បន្ទាប់ពី​ត្រូវ​រថយន្ត​កៀរ នៅ​ម៉ោង​ប្រមាណ ៦​និង​៣០​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៩-៣០ មុខ​ភូមិ​ព្រៃ​ទន្លាប់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ក្រោយពី​បាន​បើករថយន្ត​កៀរ ជនរងគ្រោះ បណ្ដាល ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅលើ​ថ្នល់ អ្នកបើកបរ​រថយន្ត បាន​បើក​គេចខ្លួនបាត់ ដោយ​ពុំមាន​នរណាម្នាក់​ស្គា​ល់ពី​អត្តសញ្ញាណ​រថយន្ត​នោះទេ​។

​ដោយឡែក បុរសរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ភិន សា​វិ​ន អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គោកទ្រព្យ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-6541 ។​

​មុនពេល​កើតហេតុ រថយន្ត​បង្កហេតុ បាន​បើកបរ ពី​កើ​តទៅ​លិច លុះ​មកដល់​ភូមិ​ព្រៃ​ទន្លាប់​ត្បូង បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​នៅលើ​ថ្នល់ ស្លាប់​ដោយ​ពុំមាន​មួកសុវត្ថិភាព ឯ​ម៉ូតូ​រង​ការ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​៕V​/S

​ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់ ស្រុក​អង្គស្នួល

​ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់ ស្រុក​អង្គស្នួល