​ម៉ូតូ​បុក​ឡាន​ខ្ទាត ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត របួសធ្ងន់​៣​នាក់

ភ្នំពេញ: បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង និង​២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​ម៉ូតូ​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ដ​កំពុង​បត់​ឆ្លងផ្លូវ ហើយ​ខ្ទាត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ពេញទំហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​

​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ដ​មួយគ្រឿង ម៉ាក​តូយ៉ូតា កាមរី​(​គូទ​ហើម​) ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-9433 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ បាន​បត់​ឆ្វេង ឆ្លងផ្លូវ ក៏ត្រូវ​បុរស​២​នាក់ បើក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1I-7824 បុក​ចំក្បាលរ​យន្ដ​ចំហៀង​ខាងឆ្វេង ពេញ ទំហឹង បណ្ដា​អោយ​បុរស​ម្នាក់ បាក់ជើង​ខាងឆ្វេង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដែរ ហើយ​ម៉ូតូ​បាន​ខ្ទាត ទៅបុក​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព ៣០១៣ ភព​១ បណ្ដាលអោយ​បុរស​ម្នាក់ រងរបួស​ធ្ងន់​ថែមទៀត​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់ ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។ ចំណែក​ម្ចាស់​រថយន្ដ បាន​រត់​គេចខ្លួនបាត់ បន្សល់​រថយន្ដ​ទុក នៅ​កន្លែងកើតហេតុ​។ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​កម្លាំង​ជំនាញ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយតាម​នីតិវិធី​ច្បាប់​៕V​/S