​រថយន្ត​ដឹកទំនិញ​បុក រថយន្ត​ដឹក​ជ​រ័​កៅស៊ូ ពីក្រោយ ស្លាប់ និង​របួស​២​នាក់​

ពោធិ៍សាត់: រថយន្ត​ដឹកទំនិញ របស់​ប្រទេស​ថៃ បាន​បុក​ពីក្រោយ រថយន្ត​ធុន​ធំ​ដឹក​ជ័រកៅស៊ូ ធ្វើអោយ​បាត់បង់​ជីវិត​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កំពុង​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

​ហេតុការណ៍​ដ៍​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ២​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

​ចំណែក​អ្នកបើកប​រថយន្ត ទាំង​អ្នកស្លាប់ និង​របួស មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ នោះទេ​។ តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គឺ​​រថយន្ត​ដឹក​ជ័រកៅស៊ូ បែក​កង់​ឈប់​នៅ​អែប​ចិញ្ចើមផ្លូវ មិនបាន​ដាក់​សញ្ញា​សំគាល់ ហើយ​រថយន្ត​ដឹកទំនិញ​ថៃ បើកបរ​ស្រប​ទិស​គ្នា មិនបាន​ប្រយ័ត្ន ក៏​បុក​ពីក្រោយ ពេញ​មួយ​ទំហឹង​តែម្តង​។​

​ក្រោយពី​កើតហេតុ​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ជួយ​គាស់​យក​ជនរងគ្រោះ ចេញមកក្រៅ ហើយ​បាន​បញ្ជូន ជនរងគ្រោះ របួសធ្ងន់ ទៅ​សង្គ្រោះ បន្ទាន់នៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច បាន​កំពុង​ទាក់ទង រក​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មក​ទទួលយក ទៅធ្វើ​បុណ្យ​។​

​ដោយឡែក រថយន្ត​ទាំង​២ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​គ្នាតាម​នីតិវិធី​៕V/S