ទម្លាយរឿង​មិនពិតទាំង ១០ចំណុច​ទាក់ទង​នឹង​មេរោគអេដស៏ ឬជំងឺ​អេដស៏

មនុស្សជាច្រើន​មិនទាន់​បាន​ដឹងពី​ជំងឺអេដស៏ និង​ការរាតត្បាត​របស់ជំងឺអេដស៏នៅឡើយ។ ដើម្បីរំលឹក​ដល់អ្នក​ទាំងអស់គ្នា យើង​បាន​ទម្លាយ​អាថ៌កំបាំង​មិនពិត​មួយចំនួន​ទាក់ទំនង​នឹង​មេរោគអេដស៏៖
 
ទម្លាយរឿង​មិនពិតទាំង ១០ចំណុច​ទាក់ទង​នឹង​មេរោគអេដស៏ ឬជំងឺ​អេដស៏
រឿងមិន​ពិតទី ១ មនុស្ស​អាចឆ្លងមេរោគអេដស៏​តាមរយៈ​ការនៅក្បែរ​អ្នក​ផ្ទុកមេរោគអេដស៏
ខាងក្រោមនេះ​ជាសកម្មភាព​មួយចំនួន​ដែលអ្នក​មិនអាចឆ្លងមេរោគអេដស៏​ឡើយ៖
- ដកដង្ហើមតែមួយជាមួយនឹងអ្នកផ្ទុកមេរោគអេដស៏
- ការឱប, ថើប ឬចាប់ដៃជាមួយនឹងអ្នកផ្ទុកមេរោគអេដស៏
- ការប៉ះពាល់ចានបង្គន់ ឬដៃទ្វារដែលអ្នកជំងឺទើបនឹងកាន់រួច
- ញ៉ាំអាហារជាមួយនឹងអ្នកជំងឺ
រឿងមិនពិតទី ២ មនុស្សអាច​ឆ្លងមេរោគអេដស៏​បាន​តាមរយៈ​សត្វមូស
គ្មានផ្លូវ​ឡើយ ដែលអ្នក​អាចឆ្លងមេរោគ​តាមរយៈ​សត្វមូស។ ប្រសិនបើ​សត្វមូស​បានខាំអ្នក​ផ្ទុកមេរោគអេដស៏ រួចមក​ខាំមនុស្ស​សុខភាព​ធម្មតា វីរុស​មិនត្រូវ​បានចម្លង​ទៅអ្នក​នោះ​ឡើយ ព្រោះមូស​មិនបញ្ចូល​ឈាមទៅក្នុង​ប្រព័ន្ធរាងកាយ​របស់​អ្នកទេ។ តែទោះបីជា​យ៉ាងណា ប្រសិនបើអ្នក​បានសម្លាប់​មូសដែល​បានខាំអ្នក​ផ្ទុកមេរោគអេដស៏​រួច លើ​ស្បែក​ដាច់រលាត់​របស់​អ្នក នោះឱកាស​ដែលឈាម​អាចចូល​ទៅក្នុងខ្លួន​អ្នកមាន​ច្រើន និងអាចបណ្តាលឲ្យ​ឆ្លងមេរោគអេដស៏។
រឿងមិន​ពិតទី ៣ អ្នកផ្ទុកមេរោគអេដស៏​ងាយនឹង​សម្គាល់មើលដឹង
ពិតជាមិនមែន​ដូច្នេះឡើយ ព្រោះរោគសញ្ញា​នៃមេរោគអេដស៏​មានលក្ខណៈខុសគ្នា​ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់​ទៀត។ ក្នុងករណីភាគ​ច្រើន បន្ទាប់ពីមនុស្ស​ឆ្លងវីរុសនេះ មនុស្ស​នឹង​មានអាការៈ​ផ្តាសាយ ដែលនឹងជា​សះស្បើយ​នឹង​ពេលក្រោយ។ ជំងឺអេដស៏​មិនអាច​បញ្ចេញ​អាការៈ​បានរយៈពេល​ជាច្រើនឆ្នាំ​ដោយមិន​ធ្វើឲ្យមនុស្ស​បានដឹងថា ពួកគេ​ឆ្លងមេរោគ​អេដស៏​ឡើយ។
រឿងមិនពិតទី ៤ មេរោគអេដស៏ នឹងវិវត្តន៏​ទៅជា​ជំងឺអេដស៏ ហើយ​ធ្វើឲ្យ​មនុស្សឆាប់ស្លាប់
មេរោគអេដស៏​នឹងវិវត្តន៏​ទៅជាជំងឺ​អេដស៏​បាន ប្រសិនបើ​មិនព្រម​ព្យាបាលវា។ ការព្យាបាល​ដោយប្រើថ្នាំ​ប្រឆាំងនឹងវីរុស អាចបញ្ឈប់​ការវិវត្តន៏​ពីមេរោគ​អេដស៏​ទៅជាជំងឺអេដស៏​បាន ហើយ​មេរោគអេដស៏​នឹងកាន់តែចុះខ្សោយ​ទៅៗក្នុង​រយៈពេល​ជាច្រើនឆ្នាំ។ ប្រសិនបើ​នៅតែបន្តការ​ប្រើប្រាស់ថ្នាំ វីរុសដែល​ផ្ទុកនៅក្នុង​ឈាម​នឹងលែងមាន ហើយ​មនុស្ស​នឹងលែង​កើត​ជំងឺអេដស៏។ ដូច្នេះ ប្រសិនបើ​អ្នកមាន​ផ្ទុកមេរោគអេដស៏ អ្នកត្រូវ​ប្រើថ្នាំឲ្យ​បានទៀងទាត់​ជាការចាំបាច់ ព្រោះវា​អាចជួយ​ការពារវីរុស​អេដស៏​ពីការប៉ះពាល់​ទៅដល់​ប្រព័ន្ធភាពស៊ាំ​របស់អ្នក។
រឿងមិនពិតទី ៥ អ្នកផ្ទុកមេរោគអេដស៏​កើតចំពោះ​តែមនុស្ស​ដែលបាន​រួមភេទ​ជាមួយមនុស្ស​ភេទដូចគ្នា, មិត្តរួមការងារ និងអ្នក​ប្រើថ្នាំសរសៃ
នេះជាទស្សនៈ​យល់ខុសមួយ​ដែលអ្នកគិត​ថា អ្នកមិនបាន​រួមភេទជាមួយ​មនុស្សភេទដូចគ្នា ជាមួយ​មិត្តរួមការងារ ឬប្រើ​ថ្នាំសរសៃ ដូច្នេះអ្នក​មិនអាច​ឆ្លងមេរោគអេដស៏​បានឡើយ។ តែទោះបីជាយ៉ាង​ណា មនុស្សទាំងនេះ​ងាយនឹង​គ្រោះថ្នាក់​បំផុត ជាការពិតណាស់​អ្នករាល់គ្នា​នៅតែអាច​ឆ្លងមេរោគអេដស៏​បាន។ ឧទាហរណ៏៖ សូម្បីតែ​មនុស្ស​មានសុខភាព​ធម្មតាក៏​អាចឆ្លង​មេរោគអេដស៏​បានដែរគឺ តាមរយៈ​ការចាក់បញ្ចូល​ឈាម និងអ្នករាល់​គ្នាត្រូវមាន​ការប្រុងប្រយ័ត្ន។
រឿងមិនពិតទី ៦ ថ្នាំមានប្រសិទ្ធិភាពណាស់​ដូច្នេះអាចបញ្ឈប់​ការប្រើប្រាស់​វាបានក្រោយ​រយៈពេលមួយរយៈ
ជួនកាលថ្នាំ​អាចធ្វើឲ្យអ្នក​ជំងឺឈឺចាប់​ខ្លាំង ព្រោះថ្នាំ​មានសក្តានុពល។ ប៉ុន្តែការ​បញ្ឈប់ប្រើថ្នាំ(ដោយមិនទាន់​បាន​អនុញ្ញាត​ពីវេជ្ជបណ្ឌិត) នឹងធ្វើឲ្យ​មនុស្ស​ទទួលរង​នូវការ​វាយលុក​របស់វីរុស​ម្តងទៀត។
រឿងមិនពិតទី ៧ មនុស្សមិន​អាចឆ្លងមេរោគអេដស៏​តាមរយៈការ​រួមភេទដោយ​ប្រើមាត់ទេ
ជាការពិតណាស់ មេរោគអេដស៏​មិនងាយអាចឆ្លង​តាមរយៈការរួមភេទ​ដោយប្រើមាត់ ប្រើប្រៀបធៀប​ទៅនឹងការរួមភេទ​សម្រុកចូល​ទ្វារមាស ឬរន្ធគូថ ប៉ុន្តែអ្នក​មិនអាច​គេចផុត​ពីការឆ្លង​វីរុស​បានឡើយ។ ឧទាហរណ៏៖ អាអូនតូច​របស់បុរស​មានស្នាម​រលាត់ ឬដាច់ និង​មានរបួស ដែលអាច​បណ្តាល​ឲ្យឆ្លងវីរុសបាន។
រឿងមិនពិតទី ៨ មានតែអ្នក​ក្រតែប៉ុណ្ណោះ​ដែលអាចឆ្លងមេរោគអេដស៏ ឬជំងឺ​អេដស៏បាន
មេរោគអេដស៏​មិនស្គាល់​ពីឋានៈឡើយ។ មនុស្សគ្រប់រូប​អាចឆ្លងមេរោគ​នេះបានដូចគ្នា។ មេរោគអេដស៏​អាចឆ្លងតាមរយៈការ​រួមភេទ​ដោយមិនបាន​ការពារ​ជាមួយនឹង​មនុស្សមិន​ស្គាល់​មុខ, ការប្រើ​សឺរ៉ាំងគ្មាន​អនាម័យ, ការ​ប្រើម្ជុល និងការ​បញ្ជូនមេរោគអេដស៏​ពីម្តាយ​ទៅកូន។
រឿងមិនពិតទី ៩ មេរោគអេដស៏ និងជំងឺអេដស៏​អាចឆ្លងតាម​រយៈតែការ​រួមភេទ​ប៉ុណ្ណោះ
វីរុសក៏អាចឆ្លងតាមរយៈការប្រើម្ជុល​ដែលមិនទាន់​បានសម្លាប់​មេរោគបានដែរ។ ហើយទឹកដោះម្តាយ​មានផ្ទុកមេរោគ​អេដស៏​អាចឆ្លង​ទៅកាន់​កូនបាន ប្រសិនបើ​អ្នកម្តាយ​មិន​បាន​ដឹង។ មេរោគអេដស៏​កម្រនឹងឆ្លង​តាមរយៈ​ការបឺតមាត់​ណាស់។
រឿងមិនពិតទី ១០ ទារកក្នុងផ្ទៃ​អ្នកម្តាយ​ដែលមានផ្ទុក​មេរោគអេដស៏​សុទ្ធតែឆ្លងមេរោគ​រួចទៅហើយ
ឱកាសដែល​ទារកអាច​ឆ្លងមេរោគ​អេដស៏ពីម្តាយ​មានតិច​ជាង ២%។ ប្រសិនបើ​អ្នកម្តាយ​បានដឹងមុន, អ្នកជំនាញ​អាចការពារ​កូនក្នុង​ផ្ទៃមិន​ឲ្យឆ្លង​មេរោគបាន៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាយរឿង​មិនពិតទាំង ១០ចំណុច​ទាក់ទង​នឹង​មេរោគអេដស៏ ឬជំងឺ​អេដស៏