ទឹកម្នាស់តែ​មួយកែវជួយឲ្យ​សុដន់តឹងណែន និងមាន​រាងស្វែល

ម្នាស់គឺជា​ផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹម​ដូចជា វីតាមីន C, ម៉ង់ហ្គាណែស, ស្ពាន់ និង folate ។ លើសពីនេះ​ទៅទៀត​ផ្លែម្នាស់មាន​សារធាតុ bromelain ដែលអាចជួយកែលម្អមុខងារប្រព័ន្ធភាពស៊ាំ, ការពារ​ពីជំងឺមហារីក, លើកកម្ពស់​ការព្យាបា​លមុខរបួស និងសុខភាព​ប្រព័ន្ធរំលាយ​អាហារ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា សារធាតុនេះ​អាចបំបែក​ប្រូតេអ៊ីន​ក្នុងឈាមបាន​ ដូច្នេះ​វាក៏អាច​កាត់បន្ថយ​ការរលាក​​នៅក្នុងរាងកាយផងដែរ។
 
ទឹកម្នាស់តែ​មួយកែវជួយឲ្យ​សុដន់តឹងណែន និងមាន​រាងស្វែល
យោងតាមអ្នកជំនាញ​ផ្នែកសុខភាពបានបង្ហាញថា «សារធាតុជូររបស់ផ្លែម្នាស់​អាចប្រឆាំងអុកស៊ីតកម្ម និងត្រូវបាន​គេចាត់ចូលជាផ្លែឈើដែលប្រឆាំង​នឹងជំងឺមហារីក»។
ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ពិសារទឹកម្នាក់មួយកែវ​ជារៀងរាល់ថ្ងៃ អាចទទួលបាន កាល់ស្យូម ៣៣មីលីក្រាម, ម៉ាញេស្យូម ៣០មីលីក្រាម និង ១៣០កាឡូរី។ គួបផ្សំជាមួយ​នឹង​វីតាមីន C ២៥មីលីក្រាម ដែល ៣០% នៃតម្លៃអាហារជាប្រចាំថ្ងៃសម្រាប់ស្ត្រី (៧៥ មីលីក្រាម) និងជាង ២៥% សម្រាប់បុស(៩០ មីលីក្រាម)។
ដោយសារតែផ្លែម្នាស់ផ្តល់នូវអត្ថប្រយោជន៍ស្ទើរតែគ្រប់យ៉ាង ទើបស្ត្រីត្រូវបាន​ណែនាំ​ឲ្យទទួលទានជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយសម្រក់ទម្ងន់, កម្ចាត់សង្វារ, ប្រឆាំង​ភាពជ្រីវជ្រួញ ហើយបំបាត់សញ្ញានៃភាពចាស់មួយចំនួនទៀត។ ប៉ុន្តែអត្ថប្រយោជន៍ធំបំផុត​សម្រាប់ស្ត្រី គឺជួយពង្រឹងសាច់ដុំសុដន់។ ជាការពិតណាស់ ម្នាស់អាច​ជួយ​រឹតបន្តឹង​ការយារ​ធ្លាក់​នៃសុដន់ និងធ្វើឲ្យ​ធំទ្រលុកទ្រលន់ជាងមុន៕
ដោយ៖ Senghong
 
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទឹកម្នាស់តែ​មួយកែវជួយឲ្យ​សុដន់តឹងណែន និងមាន​រាងស្វែល