កង​រាជ​អាវុធ​ហត្ថ​បង្ក្រាប​កន្លែង​ជល់​មាន់​ តែ​ក្រុម​អ្នក​លេង​​ដឹង​ខ្លួន​មុន​ បី​មាន់​រត់​គេច​ខ្លួន​អស់

ខេត្ត​កំពង់​ស្ពឺ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដឹក​នាំ​​ដោយ​លោក​មេ​បញ្ជា​ការ​រង​ខេត្ត​បាន​ឆ្មក់​ចុះ​ទៅ​បង្ក្រាប​កន្លែង​ជល់​មាន់​ តែ​ត្រូវ​ក្រុម​អ្នក​លេង​ដឹង​ខ្លួន​មុន​បាន​បី​មាន់​រត់​គេច​ខ្លួន​បាត់​អស់​បន្សល់​តែ​ទ្រុង​ និងជាល​នៅ​នឹង​កន្លែង​។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ស្ថិត​ក្នុង​ភូមិ​វាំង​ចាស់​ ឃុំ​វាំង​ចាស់​ ស្រុក​ឧត្តុង្គ ។

លោក​អនុ​សេនីយ៍​ឯក ទិត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិ​ធម៌​បាន​ឱ្យ​ដឹង​ថា ប្រតិ​បត្តិ​ការ​នេះ​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក សៅ ពន្លឺ មេ​បញ្ជា​ការ​រង​ទទួល​បន្ទុក​យុត្តិ​ធម៌​ ដោយ​មានការ​ឯក​ភាព​ពីលោក​ឧត្តម​សេនីយ៍​ត្រី ជូ សារុន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ផង​ដែរ​ ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

​​​​​​​​​​​​​​​​​​​

  • កង​រាជ​អាវុធ​ហត្ថ​បង្ក្រាប​កន្លែង​ជល់​មាន់​ តែ​ក្រុម​អ្នក​លេង​​ដឹង​ខ្លួន​មុន​ បី​មាន់​រត់​គេច​ខ្លួន​អស់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2015/12/16  Category:ក្នុងស្រុក