ដេ​នី ជ្រួលជ្រើម​ប្រកាស​ចង់បាន​សង្សារ​ ​ ​ ​ ​ ​

ថ្មីៗ​នេះ​កញ្ញា ដេ​ន នី ដោយ​ក្តី​ជ្រួលជ្រើម​បាន​បង្ហោះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​នាង បង្ហាញ​ពី​ការ ចង់បាន​គូគាប់​ទ្រនាប់​ទ្រូង​ពោលគឺ​នាង​បាន​ចេញមុខ​ប្រកាស​ក្តែ​ងៗ មិន​ក្រែង​ចិត្ត​មហាជន​ថា «​ចង់​មាន​សង្សារ​មួយ​នឹង​គេ តើ​មាន​អ្នកណា​ព្រមធ្វើ​សង្សារ​ខ្ញុំ​ទេ​??? »​។

កញ្ញា​ដេ​ន​នី គឺជា​អ្នក​សម្តែង​ពន្លក​ថ្មី​ដែល ទស្សនិកជន​ស្គាល់​នាង​តាមរយៈ​បទ «​ប្តី​ចាស់​ក្បត់​ខ្ញុំ​» របស់​អ្នកនាង​ខ្ញុង​។ នាង​ជា​អ្នក​សម្តែង​ស្រី​ម្នាក់​ល្បីឈ្មោះ​ខាង​បញ្ចេញ​ភាព​សិច​ស៊ី បញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់ ព្រោះតែ​ហេតុនេះ​ទើប​នាង​បាន​ពើបប្រទះ​នឹង​ការរិះគន់ យ៉ាង​ចាស់ដៃ​ពី​ទស្សនិកជន​ថា ខំ​ធ្វើខ្លួន​បញ្ចេញ​ភាព​សិច​ស៊ី បញ្ចេញ​ដើមទ្រូង ព្រោះ​ចង់​ល្បី​។

ដេ​នី ជ្រួលជ្រើម​ប្រកាស​ចង់បាន​សង្សារ​ ​ ​ ​ ​ ​

អ្វីដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍ ទៅលើ​ការ​បង្ហោះ​នូវ​សម្តី​របស់​នាង​ពី​រឿង​ចង់បាន​សង្សារ នោះ​គឺ នាង​បាន​ភ្ជាប់​ជាមួយ និង​ការ​បង្ហោះ​រូប​របស់​នាង ដែល​បញ្ចេញ​ភាព​សិច​ស៊ី ដោយ​នាង​ពាក់ អាវទ្រនាប់​បញ្ចេញ​គល់​ដោះ បង្អួត​ភ្នែក​កន្លង់​ដែល​ប្រាថ្នា ចង់​ធ្វើជា​ម្ចាស់​គ្រង​បេះដូង​នាង​គឺ អាចទាក់ទង នាង​បាន ព្រោះ​នាង​គ្មាន​ម្ចាស់​បេះដូង​ទេ ពេលនេះ​។​

​តារា​សម្តែង​សិច​ស៊ី​មិន​ចាញ់​នារី​អ៊ឺរ៉ុប ដេ​ន នី ក្រៅពី​រង​នូវ​ព្រនង់​នៃ​ការរិះគន់​ចាក់​ស្រោច​ស្ទើរ​ងើបមុខ​មិន​រួច​រឿង​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​ហើយ​នោះ​នាង​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​សម្តែង ម្នាក់​ដែល​ហ៊ឺហា លើ​ការប្រើប្រាស់​សម្ភារៈ​និយម​មិន​ចាញ់​តារា​ល្បីៗ​ផ្សេង​ទៀតឡើយ​។​

ដេ​នី ជ្រួលជ្រើម​ប្រកាស​ចង់បាន​សង្សារ​ ​ ​ ​ ​ ​

ទោះបីជា ដេ​ន នី ធ្លាប់​រង​នូវ​ការរិះគន់​ខ្លាំងៗ ពី​ទស្ស​និជ​ន​រឿង​ស្លៀកពាក់​សិច​ស៊ី យ៉ាង​ក៏ដោយ ក៏​នាង​ហាក់​ធ្វើ​ព្រងើយ នៅតែ​គឃ្លើន​ធ្វើខ្លួន​ដូចជា មិន​ដឹងឮ​។ ផ្ទុយទៅវិញ​ជារឿយៗ ដេ​ន​នី កាន់តែ​បញ្ចេញ​និង​សម្ញែង​រូបថត​បង្ហាញ​ភាព​សិច​ស៊ី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​ដោយ​មិន​ខ្លាចក្រែង។​

ដេ​នី ជ្រួលជ្រើម​ប្រកាស​ចង់បាន​សង្សារ​ ​ ​ ​ ​ ​

គួររំលឹកថា​កន្លងទៅ​ដេ​ន​នី នាង​បាន​សរសេរ​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​បង្ហាញ ពី​ការឈឺចាប់​ក្នុង​រឿង​ស្នេហា​ដោយមាន​ខ្លឹមសារ​ថា​៖ «​ធ្លាប់​ឈឺចាប់ ធ្លាប់​ត្រូវគេ​ក្បត់ ធ្វើ​ឲ្យ​ខ្ញុំ​លែង​ទុកចិត្ត នឹង​សាកល្បង​ស្រឡាញ់​អ្នកណា​ទៀត​។ កើតជា​មនុស្ស គឺ​ចៀស​មិន​ផុតពី​រឿង​ស្នេហា នឹង​ការឈឺចាប់​ឡើយ តែ​យើង​មិនគួរ​បិទផ្លូវ​ខ្លួនឯង ព្រោះ​ធ្លាប់​បរាជ័យ​នោះទេ។ គ្រាន់តែ​ចាំ​ទុក​ថា​កុំ​ស្រលាញ់​គេ​ច្រើនជាង ស្រលាញ់​ខ្លួនឯង ទោះជា​យ៉ាងណា ក៏​គ្មាន​អ្នកណា​គេ​ស្រលាញ់​យើង ជាង​យើង​ស្រលាញ់​ខ្លួនឯង​ដែរ​..»​ ។​តាមរយៈ​សារ​នេះ អាច​បញ្ជាក់ថា ដេ​ន​នី ធ្លាប់​ឆ្លងកាត់​រឿង​ស្នេហា​ឈឺចាប់ និង​បែកបាក់​ម្តង​រួចមកហើយ ទើប​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​ក្នុង​ចិត្ត បែបនេះ៕ ដេវីត​