Fabregas៖ កីឡាករ Chelsea ត្រូវ​តែ​​ធ្វើ​ឲ្យល្អ​ទៅ​តាម​ប្រាក់​បៀរ​វត្សរ៍​របស់​ខ្លួន

កីឡាករ​របស់​​ក្លិប Chelsea ចាំ​​បាច់​ត្រូវ​​តែ​ធ្វើ​ឲ្យ​បាន​ល្អ​​ឲ្យ​ស័ក្តិ​សម​ទៅនឹង​ «បាក់​ប្រៀរ​វត្សរ៍​ដ៏ច្រើន» របស់​ពួក​គេ និង​ចាប់​ផ្តើម​លេង​ឲ្យ​ដូច​ទៅ​នឹង «តា​រាឆ្នើម​ៗ»​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ខ្សែ​បម្រើ Cesc Fabregas​។

fabregas-chelsea-001ក្រុមម្ចាស់​ការ​ពារ​​តំណែង​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ដែល​​ធ្លាក់​ទម្រង់​លេង​មួយ​នេះ កំពុង​តែ​នាំមុខ​ត្រឹម​តែ​១​ពិន្ទុ​គត់​​ពីលើ​ក្រុម​ស្ថិត​ក្នុង​​តំបន់កាត់ចោល ក្រោយ​ពី​ការ​រង​បរា​ជ័យ​ជា​លើក​ទី​​៩នៃ​រដូវកាលនេះ​កាលពី​ថ្ងៃ​ចន្ទ​​នៅលើ​ទឹក​​ដី​ក្រុម Leicester​។ ក្រោយ​ពី​ការ​ប្រកួត​នេះ លោក Jose Mourinho ដែល​ជា​គ្រូ​បង្វឹក បាន​និយាយ​ថា «ការ​ងារ​របស់​លោក​​ត្រូវ​បាន​ក្បត់​ដោយ​​កីឡាករ​របស់​លោក​»​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អេស្ប៉ាញ Fabregas បាន​និយាយ​ថា៖​ «ប្រសិនបើ​​អ្នក​គឺ​ជា​កីឡាករ​​ដ៏ឆ្នើម​ម្នាក់ និង​ទទួល​បាន​ចំណូល​​ដូច​ជា​កីឡាករ​ដ៏​ល្បី​ម្នាក់ អ្នក​ត្រូវ​តែ​លេង​ឲ្យ​ល្អ​​ឲ្យ​ស័ក្តិ​នឹង​ឈ្មោះ​ជា​កីឡាករ​ឆ្នើម និង​​​ប្រើ​ឥរិ​យា​បថ​ឲ្យ​សម​ទៅនឹង​កីឡាករ​ដ៏ឆ្នើម​ម្នាក់​​។ ខ្ញុំ​មិន​មែនកំពុង​តែ​និយាយ​ថា លោក​អ្នកមាន​រដូវ​កាល​ដ៏អន់​មួយ និង​ការ​ប្រកួត​ដ៏​អន់​ឡើយ ប៉ុន្តែ ឥរិយា​បថ​ត្រូវ​តែ​​ធ្វើ​ឲ្យ​បានល្អ​»​។ កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖​ «យើង​ត្រូវ​តែ​​លេង​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​របស់​យើង ហើយ​ឥរិយា​បថ​ត្រូវ​តែ​​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​យើង​​កំពុង​តែ​ឃើញនៅពេលនេះ​ពី​រាល់​កីឡាករ​របស់ Chelsea ទាំង​អស់​»​។ Chelsea កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​១៦ ដោយ​មាន​ត្រឹម​តែ​១៥​​​​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយពី​ការ​​រង​បរា​ជ័យក្រោម​ស្នា​ដៃ​ក្រុម​ឈរ​នៅ​លើ​កំពូល​​តារាង Leicester​៕

ប្រភពព័ត៌​មាន៖ BBC