រថយន្ត​កុងតឺន័រ​ថៃ​បុក​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​ពីក្រោយ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​ រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​១​ និង​៤៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ​ ២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ធ្លា​ម្អម​ ប្រហែល​១៥០ម៉ែត្រ​ ​ស្ថិត​ក្នុងភូមិ​ត្រាំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ដែល​ បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មក​ពី​ប្រទេស​ ថៃ​បុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​បណ្ដាល​ឲ្យ​ រថយន្ត​កុងតឺន័រ​ខ្ទេច​មួយ​កំណាត់​មុខ​កៀប​ មនុស្ស​ស្លាប់​ និង​របួស​តែ​ម្ដង​។

លោកនាយ​ប៉ុស្តិ​រដ្ឋបាល​ត្នោត​ជុំ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ជនជាតិ​ថៃ​ និង​ជា​ អ្នកបើកបរ​រថយន្ត​ រីឯ​អ្នក​របួសធ្ងន់​ជា​ ជនជាតិ​ខ្មែរ​ ប៉ុន្តែ​មិន​ស្គាល់​អត្តសញ្ញាណ​ ទាំង​ពីរ​នាក់​។​ ចំណែក​អ្នកបើកបរ​ រថយន្ត​ដឹក​ស៊ីទែន​កៅស៊ូ​ក៍​ពុំ​មាន​អ្នក​ណា​ស្គាល់​ដែរ​ ព្រោះ​គេច ខ្លួន​បាត់​ទៅ​ហើយ​។​

រថយន្ត​កុងតឺន័រ​មក​ពី​ប្រទេស​ថៃ​ម៉ាក​ISUZU​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ THAILAND.76.7405​ និង​រថយន្ត​ដឹក​ស៊ីទែន​កៅស៊ូ​ម៉ាក ​Hino​ ពណ៌​សលាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​.3A.0323​។​ ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោក​ឲ្យ​ដឹង​ថា​ នៅ​វេលា​យប់​នោះ​រថយន្ត​ដឹក​ស៊ីទែន​កៅស៊ូ​ធ្វើ​ ដំណើរ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​ កើតហេតុ​បាន​ផ្ទុះ​កង់​ក្រោយ​ ហើយ​បាន​ហួស​ទៅ​ មុខ​ប្រហែល​១០០​ម៉ែត្រ​ទើប​ឈប់​ អែប​ខាងស្ដាំ​ដៃ​ ដើម្បី​ដូរ​កង់​។​

ខ​ណៈ​ពេល​ដែល​កំពុង​រៀបចំ​ដូរ​កង់​នោះ​ស្រាប់តែ​រថយន្ត​កុងតឺន័រ​មក​ពី​ប្រទេស​ថៃ​បើក​មក​បុក​ ពីក្រោយ​ លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ រថយន្ត​ខ្ទេច​មួយ​ កំណាត់​មុខ​កៀប​អ្នកបើកបរ​​ស្លាប់​ និង​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ ជាមួយ​រង​របួស​​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ ឃើញ​ហេតុការណ៍​ដ៍​រន្ធត់​​ បែប​នេះ​អ្នកបើកបរ​​ រថយន្ត​ដឹក​ស៊ីទែន​កៅស៊ូ​បាន​គេចខ្លួន​បាត់​ ស្រមោល​តែ​ម្ដង​៕

រថយន្ត​កុងតឺន័រ​ថៃ​បុក​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​ពីក្រោយ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​ក្រគរ
រថយន្ត​កុងតឺន័រ​ថៃ​បុក​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​ពីក្រោយ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​ក្រគរ
រថយន្ត​កុងតឺន័រ​ថៃ​បុក​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​ពីក្រោយ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​ក្រគរ
រថយន្ត​កុងតឺន័រ​ថៃ​បុក​រថយន្ត​ដឹក​ស៊ីទែន​ កៅស៊ូ​ពីក្រោយ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​ក្រគរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត