ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ប្រទេស​ចិន​ Zhao Wei ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ឃើញ​ក្នុង​អាការៈ​ហត់​នឿយ អស់​កម្លាំង​ខុស​ធម្មតា ​​នា​ពេល​ថ្មី​ៗ​នេះ។

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

កាល​ពី​ថ្ងៃ​ទី ៩ ខែ​ធ្នូ​មុន​នេះ តារា​សម្ដែង​ជួរ​មុខ​របស់​ចិន Zhao Wei ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះនៅ​ទីក្រុង​សៀងហៃ​​ ដើម្បី​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​បញ្ចប់​ការងារ​នៅ​ទី​នោះ។ ក្នុង​កម្រង​រូប​ថត​ទាំងនោះតារា​សម្ដែង​អាយុ ៣៩ ឆ្នាំ​មើល​ទៅ​អស់​កម្លាំង ហត់នឿយ ហើយ​ភ្នែក​ឡើង​ហើម។ ដោយសារ​តែ​ជា​តារា​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង តួ​ឯក​​រឿង “ព្រះនាង​យេយេ” តែង​តែ​ត្រូវ​ចូល​រួម​​កម្មវិធី​ជាប់​គ្នា​រដឹក​ស្ទើរ​គ្មាន​ពេល​ដើម្បី​សម្រាក។

 

ដើម្បី​បិទ​បាំង​សម្រស់​ដែល​​មើល​ទៅ​មិន​​បាន​ស្រស់​ស្រាយ​របស់​ខ្លួន Zhao Wei បាន​ពាក់​ម៉ាស​ឡើង​ជិត​មិន​ឲ្យ​គេ​មើល​ឃើញ។ តារា​សម្ដែង​កូន​មួយ​រូប​នេះ​បាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ​នេះ​​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ម៉ាក​​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​មួយ​ជា​មួយ​នឹង​​តារា លំដាប់ A ជា​ច្រើន​ទៀត​ដូច​ជា Lin Chi Ling និង Angelababy ជាដើម៕

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះZhao Wei

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

Lin Chi Ling

 

ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះAngelababy

 

ចុចអាន៖សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ sina