ធ្លាយ​រូបភាព​ខ្លះ​របស់ CL ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយ will.i.am


ធ្លាយ​រូបភាព​ខ្លះ​របស់ CL ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយ will.i.am

បន្ទាប់​ពី​បាន​ចេញ​ចម្រៀង​ទោល “Hello Bitches” និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង CL បាន​ត្រលប់​ទៅ​ធ្វើការ​នៅ​​​សហរដ្ឋអាមេរិក​វិញ​ដើម្បី​ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយwill.i.am ​សមាជិក​ក្រុម​អាមេរិក​ Black Eyed Peas ។

 

គេហទំព័រ​ Newsen បាន​បង្ហាញ​រូប​​សមាជិក​ក្រុម​ 2NE1 រូប​នេះ​ជា​ច្រើន​សន្លឹក​​ជាមួយ​នឹង​ស្ទីល​សក់​ពណ៌​ទង់ដែង​អង្គុយ​លើ​ម៉ូតូ​ក្នុង​ឈុត​សំលៀកបំពាក់​សិចស៊ី អំឡុង​ពេល​ថត​វីដេអូ​ចម្រៀង​ថ្មី។ តាម​ការ​បញ្ជាក់​ ការ​ថត​វីដេអូ​ចម្រៀង​នេះ​​គេ​ចាប់​ផ្ដើម​ថត​កាល​ពី​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក។ ចំពោះ​បទ​ចម្រៀង​ថ្មី​នេះ​មានចំណងជើងថា “Superdope” ​ ប៉ុន្តែ​កាល​បរិច្ឆេទចេញ ​គេ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

 

ធ្លាយ​រូបភាព​ខ្លះ​របស់ CL ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយ will.i.am

 

ធ្លាយ​រូបភាព​ខ្លះ​របស់ CL ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយ will.i.am

 

ធ្លាយ​រូបភាព​ខ្លះ​របស់ CL ថត​វីដេអូ​ចម្រៀង​ថ្មី​ជាមួយ will.i.am

 

 

ចុចអាន៖CL បញ្ចេញ​បទ​ “Hello Bitches” ពិត​ជា​មិន​ធម្មតា

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ koreaboo