ដួង ម៉ានិច ៖ ​ស្នេហា​ខ្ញុំ​ទុក​​​ឲ្យពេលវេលា ​និង​និស្ស័យ​សម្រេចចុះ


ដួង ម៉ានិច ៖ ​ស្នេហា​ខ្ញុំ​ទុក​​​ឲ្យពេលវេលា ​និង​និស្ស័យ​សម្រេចចុះ

​​​តារា​សម្តែង​ ដួង ម៉ានិច កំពុង​តែ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការ​ងារ​សិល្បៈ​ ដូច្នេះ​រឿង​ស្នេហា​​នាង​ប្រាប់​ថា​ទុក​ឲ្យ​ពេលវេលា​ និង​និស្ស័យ​ជា​អ្នក​កំណត់​ទៅ​ចុះ។

 

ម៉ានិច ថ្លែង​ប្រាប់​ Sabay​ថា ៖ “តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក​បង​ទទួល​ថត​រឿង​បាន​ច្រើន​ សឹង​តែ​គ្មាន​ពេល​ណា​ទំនេរ​ទេ​អូន ចឹង​បើ​មាន​ស្នេហា​បង​គ្មាន​ពេល​វេលា​ឲ្យ​គេ​ទេ (សើច)”។

 

ដួង ម៉ានិច ៖ ​ស្នេហា​ខ្ញុំ​ទុក​​​ឲ្យពេលវេលា ​និង​និស្ស័យ​សម្រេចចុះ

 

​​​ទោះ​ជា​យ៉ាង​ណា ដួង ម៉ានិច ដែល​ទើប​ដូរ​ឈ្មោះ​ពី​ ឌួង ស្រីពេជ្រ​ មិន​បាន​បដិសេធ​រឿង​ធ្លាប់​មាន​សង្សារ​នោះ​ឡើយ។ នាង​ប្រាប់​ថា​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន​ធ្លាប់​មាន​ម្ដង ប៉ុន្តែ​បែក​គ្នា​ដោយសារ​តែ​អស់​និស្ស័យ​។

 

តារា​ធ្លាប់​ពើប​ប្រទះ​នឹង​នឹង​រឿង​សិចស៊ី​ចំហ​ដើម​ទ្រូង​បន្ថែម​ទៀត​ថា​៖ “ការពិត​ទៅ​ បើ​ថា​បង​មិនធ្លាប់​មាន​ដូច​ជា​មិនទំនង​ដែរ​ ហើយ​បង​ជាមួយ​អតីត​សង្សារ​បាន​បែក​គ្នា​ជាង​២​ឆ្នាំ​ហើយ​អូន​ ហើយ​រឿង​រ៉ាវ​ គឺ​ដោយសារ​តែ​ពួក​យើង​អស់​និស្ស័យ​មិន​បាន​ឈ្លោះ​ប្រកែក​អ្វី​នឹង​គ្នា​នោះ​ទេ”។

 

ដួង ម៉ានិច ៖ ​ស្នេហា​ខ្ញុំ​ទុក​​​ឲ្យពេលវេលា ​និង​និស្ស័យ​សម្រេចចុះ

 

តួ​ស្រី​ក្នុង​រឿង “ផ្កាបួន​ទង” បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​រាល់​ថ្ងៃ​មាន​មនុស្ស​ច្រើន​ស្រលាញ់​រាប់​អាន​នាង​ក្នុង​ស្នេហា​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ពេល​វេលា​ហាក់​មិន​អំណោយ​ផល​សម្រាប់​នាង​ក៏​ថា​បាន ព្រោះ​ការងារ​សិល្បៈ​ក្នុង​​ដៃ​ច្រើន​ពេក​ជា​ហេតុ​រឿង​ស្នេហា​ ត្រូវ​ទុក​មួយ​ឡែក​សិន។

 

តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​នេះ​បញ្ជាក់​ផង​ដែរ​ថា​​​ ក្នុង​អំឡុង​ពេល​ ២​ឬ​៣​ឆ្នាំ​ខាង​មុខ​បើ​សិន​ជា​ការងារ​កាន់​តែ​ល្អ​ប្រសើរពេល​វេលា​ហុច​ឲ្យ​​ នាងអាច​​នឹង​លៃ​លក​គិត​គូរ​រឿង​ជីវិត​ផ្ទាល់​ខ្លួន​ខ្លះ​ ព្រោះ​នាង​ក៏​មិន​ចង់​ឯកា​នោះ​ដែរ​ ខណៈ​មិត្ត​រួម​អាជីព​ខ្លះ​មាន​គូរ​បណ្ដើរៗ​ហើយ៕

 

អត្ថបទ៖ ថា ម៉ាលីដា ​​​​