សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

ប្រទេស សិង្ហបុរី នឹងបាញ់បង្ហោះផ្កាយរណប ចំនួនប្រាំមួយនៅក្នុង ប្រទេស ឥណ្ឌា នៅថ្ងៃពុធនេះ ដើម្បីជួយ សម្រួលដោយកិច្ចការ ផ្សេងៗដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ និងគម្រោងនៅក្នុងទីក្រុង នៅតំបន់អាស៊ី អាគ្នេយ៍ជាដើម នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

ការបាញ់បង្ហោះគ្រាប់រ៉ុកែត ដែលមានភ្ជាប់ជាមួយផ្កាយរណបចំនួនប្រាំមួយ នឹងចំណាយពេលប្រមាណ២០នាទី ហើយដើម្បីអាចបាញ់បានក្នុងចម្ងាយ៧គីឡូម៉ែត្រក្នុងមួយវិនាទី វាត្រូវការថាមពលរហូតដល់រាប់តោន។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ គ្រាប់រ៉ុកែត នឹងកាត់បន្ថយទម្ងន់ខ្លះៗរបស់វាដោយសារចំហេះប្រេង ដែលភ្ជាប់ជាមួយគ្រាប់រ៉ុកែតជាដើម ដែលទម្ងន់នេះត្រូវបានកាត់បន្ថយប្រមាណ៧តោន។ បន្ទាប់ពីឈានដល់ ចម្ងាយប្រមាណ៥៥០គីឡូម៉ែត្រពីផ្ទៃផែនដី គ្រាប់រ៉ុកែតនឹងបញ្ចេញផ្កាយរណប ម្តងមួយៗ ក្នុងរយៈពេល៣០វិនាទីម្តង ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដែលនឹងធ្វើឲ្យផ្កាយរណបមានគំលាតពីគ្នាប្រមាណ២០គីឡូម៉ែត្រ៕

សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

  • សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/16  Category:​អន្តរជាតិ
Tags: