ក្រុមហ៊ុន​ Apple កំពុង​លួច​​ផលិត​អេក្រង់​ iPhone ជំនាន់​ថ្មី​ នៅ​ក្នុង​​​មន្ទីរ​ពិសោធន៍​​ដ៏​សម្ងាត់​មួយ


ក្រុមហ៊ុន​ Apple កំពុង​លួច​​ផលិត​អេក្រង់​ iPhone ជំនាន់​ថ្មី​ នៅ​ក្នុង​​​មន្ទីរ​ពិសោធន៍​​ដ៏​សម្ងាត់​មួយ

​កាល​​ដើម​ឆ្នាំ​២០១៥​នេះ​ ក្រុមហ៊ុន​ Apple បាន​បើក​នូវ​មន្ទីរ​ពិសោធន៍​ថ្មី​​ និង​សម្ងាត់​មួយ ​នៅ​ក្នុង​ទីក្រុង​តៃវ៉ាន់​​ដើម្បី​ផលិត​អេក្រង់​ iPhone ជំនាន់​ថ្មី។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

 

ក្រុមហ៊ុន​ Apple កំពុង​លួច​​ផលិត​អេក្រង់​ iPhone ជំនាន់​ថ្មី​ នៅ​ក្នុង​​​មន្ទីរ​ពិសោធន៍​​ដ៏​សម្ងាត់​មួយ

 

ក្រុមហ៊ុន​ Apple ​​មាន​បំណង​ថា​​​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone ​របស់​ខ្លួន​​មាន​ កម្រាស់​ស្ដើង​ ទម្ងន់​ស្រាល​ ​មាន​ពន្លឺ​ភ្លឺ​ ព្រម​ទាំង​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​ ​តាម​រយៈ​ការ​ផលិត​អេក្រង់​​ជំនាន់​ថ្មី​នេះ។ ​អេក្រង់​​ជំនាន់​ថ្មី​នេះ​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​នៅ​លើ​ទូរសព្ទ​ iPhone ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នឹង​ត្រូវ​ប្រើ​លើ​​​ iPad និង​កុំព្យូទ័រ​ Mac ទៀត​ផង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ Bloomberg។
​​​​​
មន្ទីរ​ពិសោធន៍​មួយ​នេះ​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ Longtan នៃ​កោះ​តៃវ៉ាន់​ ហើយ​វា​​​​កាន់​កាប់​​ដោយ​ក្រុមហ៊ុន​ Qualcomm ប៉ុន្តែ​សារព័ត៌មាន​ Bloomberg បាន​ធ្វើ​ការ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Apple ជា​អ្នក​ធ្វើ​ការ​ត្រួត​ពិនិត្យ​។ ​​​​​

 

​គួរ​បញ្ជាក់​ថា ​កន្លង​មក​ក្រុមហ៊ុន​ Sharp, LG, Samsung និង​ក្រុមហ៊ុន​ Japan Display ​ជា​ដើម​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​អេក្រង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ Apple​ ហើយ​​ចំពោះ​ការ​ដែល​ការ​ផលិត​អេក្រង់​ដោយ​ខ្លួន​ឯង​បែប​នេះ​​នឹង​អាច​ជួយ​កាត់​បន្ថយ​​ការ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ទាំង​នោះ​បាន៕

 

​​

​​​​​​​​​​​​​​​ចុច​អាន៖ មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors