ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

​​​យោង​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ត្រីមាស​ទី​មួយ​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ទូរសព្ទ​ Samsung ចំនួន​១១​ម៉ូដែល​នឹង​អាច​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0 Marshmallow បាន។

 

ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​ទាំង​អស់​របស់​ក្រុមហ៊ុន​ Samsung ​នឹង​សុទ្ធ​តែ​​អាច​ធ្វើ​ការ​​ដំឡើង​បាន​ រួម​ជា​មួយ​នឹង​ទូរសព្ទ​ Galaxy S5 និង​ Galaxy Note 4 ផង​ដែរ។ ខាង​ក្រោម​គឺ​ជា​តារាង​​បង្ហាញ​អំពី​ម៉ូដែល​ទូរសព្ទ​ទាំង​១១​ ដែល​អាច​ដំឡើង​ទៅ​កាន់​ Android 6.0 Marshmallow បាន​៖

 

• Galaxy Note 5

• Galaxy Note Edge

• Galaxy Note 4

• Galaxy Note 4 Duos

• Galaxy S6 Edge+

• Galaxy S6 Edge

• Galaxy S6

• Galaxy S6 Duos

• Galaxy S5

• Galaxy S5 NEO

• Galaxy S5 LTE-A

 
ក្រៅ​ពី​ទូរសព្ទ​​ក៏​មាន​ Tablet មួយ​ចំនួន​អាច​​ធ្វើ​ការ​ដំឡើង​បាន​​នៅ​ក្នុង​​ត្រីមាស​ទី​ពីរ​ដែល​រួម​មាន​៖

 

• Galaxy ALPHA

• Galaxy Tab A

• Galaxy Tab S2 9.7

• Galaxy Tab S2 8.0

​​​​​​​​​​​​​​​ចុច​អាន៖លេច​ចេញ​រូប​រាង​ Samsung Galaxy A9​ អេក្រង់​ខុស​ពី​ពាក្យ​ចចាម​អារ៉ាម​

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority