Kawasaki Z125 គូ​ប្រជែង MSX មក​ដល់​ខ្មែរ​ស្ងាត់ៗ តម្លៃ​ជិត ៣ពាន់​ដុល្លារ (វីដេអូ)

Kawasaki Z125 គូ​ប្រជែង MSX មក​ដល់​ខ្មែរ​ស្ងាត់ៗ តម្លៃ​ជិត ៣ពាន់​ដុល្លារ (វីដេអូ)

ក្រោយ​ពី​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ ពេល​នេះ Kawasaki Z125 ដែល​ជា​គូ​ប្រជែង Honda MSX បាន​មក​​ដល់​ទីផ្សារ​កម្ពុជា ដោយ​​ដាក់​លក់​ក្នុង​តម្លៃ ២៩៥០​ដុល្លារ។

 

Kawasaki Z125 គូ​ប្រជែង MSX មក​ដល់​ខ្មែរ​ស្ងាត់ៗ តម្លៃ​ជិត ៣ពាន់​ដុល្លារ (វីដេអូ)

 

ម្ចាស់​ហាង ចាន់ មុំ ២ នៅ​ម្តុំ​គិរីរម្យ បាន​ប្រាប់ Sabay ​ឱ្យ​ដឹង​ថា ហាង​លោក​ទើប​តែ​បាន​ដាក់​លក់ Kawasaki Z125 ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ ហើយ​ការ​ចាប់​អារម្មណ៍​របស់​អតិថិជន​មាន​សន្ទុះ​ខ្លាំង​គ្រាន់​បើ ព្រោះ​រាង​និង​តម្លៃ​របស់ Z125 ​អាច​ប្រជែង​ជាមួយ Honda MSX ស៊េរី ០១៥ បាន។

 

សម្រាប់ Kawasaki Z125 ដែល​ដាក់​លក់​នៅ​ហាង​ខាង​លើ​នេះ​​មាន​តែ ១ពណ៌​ប៉ុណ្ណោះ​គឺ​ពណ៌ ​ខ្មៅ​លាយ​ទឹកក្រូច ដោយ​ឡែក​សម្រាប់​ពណ៌​ផ្សេង​ទៀត​នឹង​អាច​មាន​ឆាប់ៗ។

 

 

ខាង​ក្រោម​ជា​លក្ខណៈ​បច្ចេកទេស​ខ្លះៗ​របស់​ Kawasaki Z125/125 Pro៖

 

@ ប្រភេទ​ម៉ាស៊ីន៖ SOHC 2 Valve, Air Cooled engine
@ ទំហំ​ម៉ាស៊ីន៖ ១២៥សេសេ
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៤វគ្គ (ចង្កឹះ​លេខ​អូតូ​សម្រាប់​ម៉ូដែល Z125)
@ ទម្ងន់៖ ១០១គីឡូក្រាម
@ ចំណុះ​ធុង​ប្រេង៖ ៧,៤លីត្រ
@ ហ្វ្រាំង​មុខ៖ ហ្វ្រាំង​បូម ទំហំ ២០០ម.ម
@ ហ្វ្រាំង​ក្រោយ៖ ហ្វ្រាំង​បូម ទំហំ ១៨៤ម.ម
@ ស្តុប​ក្រោយ​ប្រភេទ LED
@ មាន​បី​ពណ៌៖ បៃតង​លាយ​ខ្មៅ ប្រផេះ​លាយ​ប្រាក់ និង​ពណ៌​ខ្មៅ​លាយ​ទឹកក្រូច។

 

Kawasaki Z125 គូ​ប្រជែង MSX មក​ដល់​ខ្មែរ​ស្ងាត់ៗ តម្លៃ​ជិត ៣ពាន់​ដុល្លារ (វីដេអូ)

 

Kawasaki Z125 គូ​ប្រជែង MSX មក​ដល់​ខ្មែរ​ស្ងាត់ៗ តម្លៃ​ជិត ៣ពាន់​ដុល្លារ (វីដេអូ)

 

 

បើ​​រូបរាង​និង​បច្ចេកវិទ្យា​​របស់  Z125 ស៊េរី​ថ្មី​​ស៊ីវិល័យ​និង​ទំនើប​​​អាច​ប្រជែង Honda MSX ០១៥ ​បាន​អ៊ីចឹង តើ​ប្រិយមិត្ត​​ចាប់​អារម្មណ៍​ទិញ​ប្រើ​​ដែរ​ឬ​ទេ?

 

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ម៉ូតូ Kawasaki Z125 ប្រិយមិត្ត​អាច​សាកសួរ​ហាង​ចាន់ មុំ ២ តាម​រយៈ​លេខ​ទូរសព្ទ៖ ០៩២ ៥៩ ៣៣៣៣/០១០ ៧ ២២២២៧។

 

អាន៖ Ducati ម៉ូតូ​ស៊ីម៉ាក​របស់​អ៊ីតាលី ១គ្រឿង​តម្លៃ​ជិត​ស្មើ​ឡាន​ទំនើប​មួយ

 

អត្ថបទ៖ ប៉ែត ផាន់និត