ឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ ដាក់បទបញ្ជាដល់ អាវុធហត្ថទាំងអស់ ពង្រឹងសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើក កិច្ចប្រជុំដាក់ បទបញ្ជាដល់ កងរាជអាវុធហត្ថ មេបញ្ជាមូលដ្ឋានទាំង៩ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បី ពង្រឹងសណ្តាប់ធ្នាប់ និងធ្វើការការពារសន្តិសុខ ក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋរស់នៅ ឲ្យបាន សុខសាន្ត។ នេះបើតាមគេហទំព័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ នេះ។

នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា «ថ្មីៗនេះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន មានករណីប្លន់ប្រដាប់អាវុធ ដោយមានការ បាញ់សម្លាប់ យកម៉ូតូនិងបាញ់សម្លាប់ យកទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋស្រស់ៗជាហេតុ ធ្វើឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសមានការភ័យខ្លាចយ៉ាងខ្លាំង«។

ដូច្នេះទើបលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បើកកិច្ចប្រជុំដើម្បីដាក់បទបញ្ជាដល់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និង ស្នាក់ការសន្តិសុខ ធ្វើការពង្រឹងការពារសន្តិសុខនៅតាមមូលដ្ឋាន។ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះបន្តទៀតថា «មិនត្រឹមតែករណីប្លន់នោះទេ លោកឲ្យកងរាជអាវុធហត្ថ ទាំងអស់យកចិត្តទុកដាក់លើករណីចរាចរណ៍ចែកចាយនិងជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ជូញដូរផ្លូវភេទនិង ជួញដូរកុមារជាដើម។ជាពិសេសត្រូវធ្វើការតាមដានយកសាវតាជាតិឲ្យបានច្បាស់ពីជនដែលបានចេញពីពន្ធនាគារ តើជននោះធ្វើអ្វីបន្តដើម្បីងាយស្រួលកំណត់នៃមុខសញ្ញា»។ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានធ្វើការកោតសសើរដល់កំលាំងមូលដ្ឋាន ក្រុងស្រុកនិងស្នាក់ការសន្តិសុខដែលបានយកចិត្តទុកដាក់ បំពេញ ភារកិច្ចសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យរស់នៅបានសុខសាន្តផងដែរ៕

ឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ  ដាក់បទបញ្ជាដល់ អាវុធហត្ថទាំងអស់ ពង្រឹងសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ  ដាក់បទបញ្ជាដល់ អាវុធហត្ថទាំងអស់ ពង្រឹងសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ