នគរបាលខណ្ឌ មានជ័យ បានស្ទាក់ចាប់ យុវជនម្នាក់ សង្ស័យ ក្នុងករណីលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌមានជ័យ រួមជាមួយកម្លាំង នគរបាលល្បាតប៉ុស្តិ៍ ស្ទឹងមានជ័យ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការស្ទាក់ចាប់ យុវជនម្នាក់ ដោយសង្ស័យក្នុងករណី លួចម៉ូតូប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ សឿន ចាន់ដេវិត ហៅអាវិត អាយុ ១៩ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ បច្ចុប្បន្នមានទីលំនៅ ភូមិមានជ័យ១។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា វត្ថុតាងដែលដកហូត រួមមាន ម៉ូតូ គុបជ្រុង ៥០ពណ៌ទឹកប៉ិច ស្លាកលេខ 1A-4354 កំពង់ស្ពឺ ដែលជនសង្ស័យលួច  ក្នុងនោះក៏មានសំភារៈធ្វើសកម្មភាពមួយចំនួន ដូចជា ទល់ល្វិស ប្រដាប់ កាច់កម៉ូតូ ដែកឆាបជ្រុង។

ក្នុងនោះដែរ ដើម្បីជាការលើកទឹកចិត្ត ដល់សមត្ថកិច្ច ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ ជានិច្ចកាល តែងតែ ឧបត្ថម្ភដល់កងកម្លាំងទំាងអស់ ក្នុងការបង្ក្រាបជនល្មើសជូនប្រជាពលរដ្ឋ ក្នុងមួយអង្គភាព ១០ម៉ឺនរៀល រួមមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងប្រជាការពារជាដើម៕