ក្រុមហ៊ុន ICV គ្រោងនឹងចាប់ ដៃគូរជាមួយកម្ពុជា រៀបចំពិព័រណ៍ លើកដំបូង នៅកោះពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុន ICV គឺជាក្រុមហ៊ុន រៀបចំពិព៍រណ៍ អាជីបលក្ខណៈអន្តរជាតិ និងជាម្ចាស់នៃពិព័រណ៌សាងសង់ និង តុបតែងនៃប្រទេសមីយ៉ានម៉ា  ដែលផ្តោតសំខាន់ លើការរចនាផ្នែកខាងក្នុង និង ការតុបតែង គ្រឿងសង្ហារឹម ជាមួយភាពជោគជ័យ នៅបណ្តាលប្រទេសជាច្រើន។

តាមរយៈសន្និសីទ សារព័ត៌មានថ្ងៃទី១៥ ខែធ្នូនេះ ក្រុមហ៊ុន ICV គ្រោងនឹងសហការជាមួយដៃគូរ សមាគមន៍ ស្ថាបត្យករកម្ពុជា រៀបចំពិព័រណ៌ សា្ថបត្យករ និង ការតុបតែងលើកដំបូងសម្រាប់ ប្រទេសកម្ពុជា ដែលគ្រោងនឹង ធ្វើនៅថ្ងៃទី៩ដល់១១ ខែមិថុនា ឆ្នាំ២០១៦ នៅកោះពេជ្រខាងមុខនេះ។

តំំណាងក្រុមហ៊ុន ICV អ្នកស្រី នូ ចាន់រិន បានថ្លែងថា ការតំាងពិព័រណ៌សា្ថបត្យករ និង ការតុបតែងលើកទី១ សម្រាប់ ប្រទេសកម្ពុជា  ដែលនឹងដាក់បង្ហាញជូនក្រុមហ៊ុន ចំនួន១០០ មកពីក្នុងស្រុកនិងក្រៅស្រុក មានដូចជា ថៃ, ម៉ាឡេស៊ី, សិង្ហបូរី, វៀតណាម, ចិន, សហរដ្ឋអាមេរិក, សហភាពអឺរុប និងបណ្តាប្រទេសជាច្រើនទៀត នៅជុំវិញ ពិភពលោក។ ពិព័រណ៌នេះគឺជាព្រឹត្តិការណ៍ គឺជាព្រឹត្តិការណ៍ដែលអ្នកវិនិយោគ លើវិស័យសំណង់ និងការសាងសង់ មិនគួរមើលរំលង ហើយត្រូវបានឧបត្ថម្ភធំដោយ ក្រុមហ៊ុនSCG ដែលជាក្រុមហ៊ុនធំ ប្រចំា អាស៊ីអាគ្នេយ៍ផ្នែក ឧស្សាហ៍កម្មសាងសង់ និងសំណង់ផងដែរ។

លោកស្រីបានបន្តថា ការតំាងពិព័រណ៌នេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជា ដូចជាការ ទំនាក់ទំនង វិនិយោគគិនបរទេស ដើម្បីជំរុញការវិនិយោគមកកាន់ទីផ្សារកម្ពុជា កាន់តែច្រើនបន្ថែមទៀត ជាពិសេសយើងក៏អាចបានផ្លាស់ប្តូរ នូវព័ត៌មានទីផ្សារពីគ្នា ទៅវិញទៅមក ទំាងថ្នាក់ជាតិ និង ថ្នាក់តំបន់ ក៏អាចផ្តល់ ព័ត៌មានពីទីផ្សារកម្ពុជា ទៅដល់ពិភពលោកផងដែរនិងបានសិក្សាពីទីផ្សារបច្ចេកទេស ដើម្បីជាបទពិសោធន៍ សម្រាប់ប្រទេសខ្លួន។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានកោតសរសើដល់ ក្រមហ៊ុន SCG ដែលបានផ្តួចផ្តើមគំនិត គ្រោងរៀបចំព្រឹត្តិការណ៍ តំាងពិព័រណ៌នេះឡើងដើម្បីទ្រទ្រុង វិស័យ ឧស្សាហ៍កម្មសំណង់ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនក្នុង ពេលបច្ចុប្បន្ននិងពេលអនាគត។

លោកក៏បានអំពាវនាវដល់ ក្រុមហ៊ុនដែលវិនិយោគលើ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ចូលរួមនៅក្នុង ព្រឹត្តិការណ៍ពិព័រណ៌ សា្ថបត្យករ និង ការតុបតែង របស់ក្រុមហ៊ុន ICV ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ដល់១១ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្តលកោះពេជ្រខាងមុខនេះ៕

ក្រុមហ៊ុន ICV គ្រោងនឹងចាប់ ដៃគូរជាមួយកម្ពុជា រៀបចំពិព័រណ៍ លើកដំបូង នៅកោះពេជ្រ

ក្រុមហ៊ុន ICV គ្រោងនឹងចាប់ ដៃគូរជាមួយកម្ពុជា រៀបចំពិព័រណ៍ លើកដំបូង នៅកោះពេជ្រ

ក្រុមហ៊ុន ICV គ្រោងនឹងចាប់ ដៃគូរជាមួយកម្ពុជា រៀបចំពិព័រណ៍ លើកដំបូង នៅកោះពេជ្រ