ខ្សែ​ប្រយុទ្ធ​កំពុង​ឡើងជើង Chicharito ទម្លាយ​សម្ដី​​​ Van Gaal

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើងជើង Chicharito ទម្លាយ​សម្ដី​​​ Van Gaal

ខ្សែ​ប្រយុទ្ធ Javier Hernandez ឬ​ហៅ​ឲ្យ​ខ្លី​ថា Chicharito ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​លីក​កំពូល​អាល្លឺម៉ង់ បាន​បង្ហាញ​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​ចាកចេញ​ពី Manchester United។

 

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើងជើង Chicharito ទម្លាយ​សម្ដី​​​ Van Gaal

 

Hernandez បាន​ឲ្យ​ដឹង​ថា​អ្នក​ចាត់ការ​បិសាច​ក្រហម លោក Louis van Gaal ជា​អ្នក​ធ្វើ​ឲ្យ​ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចេញ​ពី​ទ្រនំ​ដែល​ខ្លួន​ចង់​នៅ​បន្ត។ និយាយ​នៅ​ក្នុង​កម្មវិធី​​ទូរទស្សន៍​អេស្ប៉ាញ Fiebre Maldini កីឡាករ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​គ្មាន​បំណង​ចាកចេញ​ (ពី Man Utd) នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ចូល​លេង​ឲ្យ​ច្រើន។ Van Gaal បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​ខ្សែ​ប្រយុទ្ធ​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រជែង​យក​តំណែង​ក្នុង​ជម្រើស​ដំបូង ប៉ុន្តែ​ខ្ញុំ​អាច​ចេញ​ទៅ​ក្លិប​ថ្មី បើ​ឱកាស​មក​ដល់”។

 

កីឡាករ​វ័យ​២៧ឆ្នាំ បាន​សង្កត់​ធ្ងន់​ទៀត​ថា៖ “[…] ពេល​ខ្ញុំ​ត្រលប់​មក​កាន់ Manchester វិញ ខ្ញុំ​មាន​ឱកាស​ជា​ថ្មី ប៉ុន្តែ​ថ្ងៃ​មួយ​ខ្ញុំ​ជួប​និយាយ​ជា​មួយ Van Gaal ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មាន​ឱកាស​ចូល​លេង​តែ​១%ប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំ​ក៏​ផ្លាស់​ទៅ Bayer”។

 

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើងជើង Chicharito ទម្លាយ​សម្ដី​​​ Van Gaal

 

នៅ​ទឹក​ដី​អាល្លឺម៉ង់ Chicharito បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​អាច​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត បាន​១៧គ្រាប់ ក្នុង​២០ប្រកួត​រដូវ​កាល​នេះ។ កាល​នៅ​ Old Trafford រូបគេ ចូល​លេង​បាន​១០៣ប្រកួត និង​ស៊ុត​បាន​៣៧គ្រាប់៕​​

 

ចុចអាន៖ Van Gaal ​ថា​ Man Utd ត្រូវ​តែ​លើក​ពាន​ Europa League

 

ប្រែសម្រួល៖ សុវត្ថិ

ប្រភព៖ dailymail, skysports