ISIS ចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក ឬ​កុមារ​មាន​ជំងឺ និង​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​

​អ៊ីរ៉ាក់​៖​យោងតាម​បណ្តាញសារព័ត៌មាន​រប​ស់​ចក្រភព​អង់គ្លេស Mirror បានចេញ​ផ្សាយ​ថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បានចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក និង​កុមារ​ដែលមាន​ជំងឺ​ប្រចាំកាយ និង​មានការ​សម្បា​ទា​មិន​គ្រប់គ្រាន់​។​

​សកម្មជន​ប្រចាំ​ប្រទេស អ៊ីរ៉ាក់ បាន​លើកឡើងថា ពួក​ឧ​ទា្ទ​ម​ទាំងនោះ បាន​បញ្ជា​ឲ្យ​សមាជិក​របស់ខ្លួន សម្លាប់​ទារក​ទើបនឹង​កើត ដែលមាន​ជំងឺ Down’s Syndrome ឬ​កាយសម្បទា​មិន​គ្រប់គ្រាន់​តាំងពី​កំណើត និង​កុមារ​ពិការ​ទាំងអស់​។ ប្រភព​ដដែល​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ទាំងនោះ​កំពុង​យក​គំរូ​តាម​របប​ណា​ស៊ី​និយម​ដែល​សម្លាប់​កុមារ​ពិការ ដោយ​ពួកគេ​ចាត់ទុកថា កុមា​រទាំង​នោះបាន​បន្ថែ​ម​បន្ទុក​ដល់​ជាតិ​។ 

​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​កន្លង​នេះ​មាន​ទារក​ពិការ​ប្រមាណ​៣៨​នាក់​ហើយ​ដែល​ត្រូវ​ពួក​ឧទ្ទាម​ជ្រុលនិយម​ទាំងនោះ​យកទៅ​សម្លាប់​៕

ISIS ចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក ឬ​កុមារ​មាន​ជំងឺ និង​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​