ប្រទះ​ឃើញ​សាកសព​យុវជន​ម្នាក់​កណ្តាល​ទ្រូងផ្លូវ សង្ស័យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា សាកសព​យុវជន​ម្នាក់ ត្រូវ​បាន​អ្នកដំណើរ​ប្រទះ​ឃើញ​នៅ​កណ្ដាល​ថ្នល់ កាលពី​វេលា​​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​បេង​ទ្រេត ឃុំ​តា​ស្ដារ ស្រុក​សំពៅលូន ដោយ​មាន​ស្នាម​របួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​បន្ត​ថា ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សព​យុវជន​រង​គ្រោះ​នោះ​ទេ ហើយ​ត្រូវ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​រថយន្ត​បុក ឬ​កិន​ចំ​ក្បាល ប៉ុន្ដែ​មិនដឹង​ថា តើ​ជន​រង​គ្រោះ​ជិះ​អ្វី​នោះ​ទេ ឬ​មកពីណា​នោះ​ទេ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ ។