ពិធី​​​ចុះ​​ MOU រវាងសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន

រាជ​ធានី​ភ្នំពេញ​ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន​(Hebron Medical Center)​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​បង្កើន​លទ្ធភាព​ និង​ប្រសិទ្ធភាព​ដល់​សមាគម​ក្នុង​ការងារ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ ក្រោម​កិច្ច​សហប្រតិបត្តិការ​ការងារ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាល​ចុះ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​តាម​បណ្តា​ខេត្ត​នានា កាល​ពី​ព្រឹក​ថ្ងៃ​ទី១៥ ​ធ្នូ ​​២០១៥ ។

​ពិធី​ចុះ​អនុស្សារ​ណៈយោគយល់​គ្នា​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន​ Hebron Medical Center)​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន​Hebron Medical Center)​ ក្រោម​អធិបតីភាព ​និង​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និងលោក​វេជ្ជបណ្ឌិត Kim Woo Jung​នាយក​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន (​Hebron MedicalCenter)​ និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នៃ​ស្ថាប័ន​ទាំង​ពីរ​ជា​ច្រើន​នាក់​ផង​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព   ​