យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

យុវវ័យ​ខ្មែរ​ដែល​បាន​បង្កើត​កម្មវិធី «សំខាន់​ខ្ញុំ​ស្អាត» ឬ​ #iAmBeautiful បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ថា មនុស្ស​គ្រប់​គ្នា​កើត​មក​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​តាំង​ពី​កំណើត​ សូម្បី​តែ​ជន​ពិការ​ក៏​ស្អាត​ដែរ។

 

កញ្ញា​ Yoki អ្នក​រៀប​ចំ​កម្មវិធី​បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​សម្ពោធ​កម្មវិធី​​ សំខាន់​ខ្ញុំ​ស្អាត​ កាល​ពី​យប់​មិញ​នៅ​ អគារ​ Vattanac Capital ថា ​កម្មវិធី​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ចង់​បង្ហាញ​​អំពី​សម្រស់​របស់​មនុស្ស​គ្រប់​រូប​ដែល​មាន​នៅ​ក្នុង​ខ្លួន​ គ្រាន់​តែ​ការ​កំណត់​របស់​មនុស្ស​ម្នាក់ៗ​ផ្សេងៗ​គ្នា ថា​បែប​ណា​ទើប​ស្អាត បែប​ណា​ទើប​ឡូយ។

 

 

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

 

 

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

 

ចំណែក​ លោក​ អ៊ាង ចាន់​ដារ៉ា​ ប្រធាន​អង្គការ​ សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ យល់​ថា​ការ​បង្កើត​កម្មវិធី​នេះ​​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ ព្រោះ​វា​បាន​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ខាង​ក្នុង​របស់​មនុស្ស​គ្រប់​គ្នា​ មិន​មែន​សំដៅ​ដល់​រូប​សម្ផស្ស​ខាង​ក្រៅ​នោះ​ទេ។

 

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

 

លោក​ថ្លែង​​ថា «សម្រាប់​ភាព​ស្រស់​ស្អាត​របស់​ខ្ញុំ គឺ​ទឹក​ចិត្ត​របស់​ខ្ញុំ​ មាន​ការ​រាប់​អាន​គ្នា​ដោយ​ស្មោះ​ត្រង់​ មិន​សំដៅ​លើ​រូប​រាង តែ​សំដៅ​លើ​បេះ​ដូង​បរិសុទ្ធ»។​
ដោយ​សារ​តែ​ពិការ​ភាព​លោក​ អ៊ាង ចាន់​ដារ៉ា​ធ្លាប់​​ត្រូវ​បាន​គេ​មាក់ងាយ ចំអក​ឡកឡឺយ។ «មាន​ច្រើន​ណាស់! ជួន​កាល​គេ​ហៅ​ខ្ញុំ​អា​វ៉ិត​ អា​ខ្វិន​ជា​ដើម​​! គេ​មិន​ដែល​ហៅ​ឈ្មោះ​ខ្ញុំ​ទេ​ គឺ​គេ​ហៅ​តាម​រូប​រាង​របស់​ខ្ញុំ!» លោក​លើក​ឡើង​យ៉ាង​ដូច្នេះ។

 

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

 

 

យុវវ័យ​ខ្មែរ៖ អ្នក​ទាំង​អស់​គ្នា​ស្អាត! សូម្បី​ជន​ពិការ​ក៏​ស្អាត

 

 

ក្នុង​នាម​ជា​អ្នក​ចូល​រួម​មួយ​រូប លោក​ដារ៉ា​បាន​សម្ដែង​ការ​ត្រេក​អរ​ ដែល​បាន​ចូល​រូម​ក្នុង​កម្មវិធី​​បែប​នេះ​ដើម្បី​បង្ហាញ​ពី​មនុស្ស​គ្រប់​គ្នា​នូវ​ភាព​ស្រស់​ស្អាត​របស់​លោក គឺ​ទឹក​ចិត្ត​៕

 

 

​​​អត្ថបទ៖ ណេង ណេង
រូបថត៖ ទូរសព្ទដៃ