មៀន​ប៉ៃលិន ឬ​តាង៉ែន​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន

មៀន​ប៉ៃលិន ឬ​តាង៉ែន​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន

អតីតកាល​ជា​ទឹកដី​ដែល​ក្រាល​គ្រប​និង​ល្បី​សំបូរ​ត្បូងពេជ្រ តែ​ក៏​ត្រូវ​វិនាស​ហិនហោច​ដោយសារ​សង្គ្រាម និង​ការ​ជី​កកាយ​គ្មាន​ច្បាប់​ទម្លាប់ ខេត្ត​ប៉ៃលិន​​បាន​ប្រែក្លាយ​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ការ​ដាំ​ដំណាំ​កសិកម្ម សម្រាប់​ការ​នាំ​ចេញ។

 

មៀន​ប៉ៃលិន ឬ​តាង៉ែន​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន

 

​ពលរដ្ឋ​ខ្មែរ​​បច្ចុប្បន្ន​ល្បីល្បាញ​ខេត្ត​ប៉ៃលិន​​លើ​ការ​ដាំ​​ដំណាំ​តាង៉ែន ឬ​មៀន​ប៉ៃលិន​ជា​ដំណាំ​ដែល​សំបូរ​ដាំ​ដុះ​ក្នុង​ខេត្ត​ខ្ពស់​រាប​​​ឆ្ងាយ​ជាប់​ព្រំដែន​ថៃ​នេះ។

 

លោក​កើត សុធា អភិបាល​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៍​ថា មៀនប៉ៃលិន ឬ​តាង៉ែន​កំពុង​ក្លាយ​ជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​ប៉ៃលិន។ ផ្លែ​តាង៉ែន​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ចាប់ផ្ដើម​ពេញនិយម​ដាំដុះ​​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ​។

 

លោក​បន្ត​ថា ​ក្នុង​មួយ​ឆ្នាំៗ​កសិករ​អាច​ប្រមូល​ផល​បាន​ជាង ១៥០០ តោន​សម្រាប់​​ការ​ដាំ​ដុះ​​​ផ្លែ​តាង៉ែន​នៅ​លើ​​ផ្ទៃដី​ជាង ៧០០ ហិកតា ​​ដើម្បី​នាំ​ចេញ​និង​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។

 

ដោយសារ​មើល​ឃើញ​ពី​សក្តានុពល​និង​ភាព​ល្បី​ល្បាញ​នៃ​ផ្លែ​តាង៉ែន ឬ​មៀន​ប៉ៃលិន អាជ្ញាធរកំពុង​ពិចារណា​ក្នុង​ការ​ជ្រើសរើស​ផ្លែ​តាង៉ែន​ជា​ដំណាំ​សម្គាល់​ ទីតាំង​ភូមិសាស្ត្រ (GI) របស់​ខេត្ត​ប៉ៃលិន ដោយសារ​​សន្ទុះ​នៃ​ការ​ដាំដុះ​ហើយ​ពលរដ្ឋ​ខ្មែរ​​​កាន់​តែ​ច្រើន​ក៏​​បាន​ ស្គាល់​ខេត្ត​ប៉ៃលិន​សម្រាប់​ដំណាំ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ដែរ។

 

 

អត្ថបទ​និង​រូបភាព៖ ប៊ុណ្ណារ៉ា