ចង់​ក្មេង​ជាង​មុន​ ៥​ ឆ្នាំ​នោះ មាន​អ្វី​ពិបាក​ទៅ​


ចង់​ក្មេង​ជាង​មុន​ ៥​ ឆ្នាំ​នោះ មាន​អ្វី​ពិបាក​ទៅ​

អ្នក​អាច​និយាយថា លា​ហើយ​ការ​ចាស់​មុន​អាយុ ជាមួយនឹង​រូបមន្ត​ផ្លែឈើ​ធម្មជាតិ​ខាងក្រោម​នេះ​។ រោគសញ្ញា​នៃ​ការ​ចាស់​មុន​អាយុ​អាច​សម្គាល់​ដឹង​តាមរយៈ​សុខភាព​ស្បែក​។ នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន ស្បែក​នឹង​ចាប់ផ្តើម​កាន់តែ​ស្តើង និង​បាត់បង់​ភាពយឺត​របស់​វា​។

​ 

អ្វី​ដែល​ស្បែក​ត្រូវការ​នោះ​គឺ​ជីវជាតិ​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​បង្កើត ​ជា​ភាព​ស្រស់​ផូផង់​បែប​យុវវ័យ​មក    វិញ​។ ខាងក្រោម​នេះ​គឺជា​គ្រឿងផ្សំ​មួយចំនួន​ដែល​អាច​ធ្វើជា​ម៉ាស​បិតមុខ​ ប្រឆាំងនឹង​ភាព​ចាស់​តាម​បែប​ធម្មជាតិ​។

 

ចង់​ក្មេង​ជាង​មុន​ ៥​ ឆ្នាំ​នោះ មាន​អ្វី​ពិបាក​ទៅ​

 

គ្រឿងផ្សំ
 

•​    ​ល្បាយ​ផ្លែ​បឺ ៤​ស្លាបព្រា​កាហ្វេ​
•​    ​ល្បាយ​ផ្លែ​ល្ហុង ៤​ស្លាបព្រា​កាហ្វេ​
•​    ​ប្រេង​ផ្លែ​អាល​ម៉ុន ១​ស្លាបព្រា​កាហ្វេ​
•​    ​ប្រេង​ផ្កា​ក្លិន​ចេក (Ylang Ylang oil) ០,៦២​មី​លី​លីត្រ​

របៀប​ប្រើ​

 
•​    ​យក​ល្បាយ​ផ្លែ​បឺ និង​ល្ហុង​លាយ​ចូលក្នុង ចាន​គោម​
•​    ​បន្ថែម​ប្រេង​ទាំង​ពីរ​មុខ​នោះ​ចូល​ទៀត ហើយ​ច្របល់​ចូល​គ្នា​រហូត​ដល់​សព្វ​ល្អ​
•​    ​លាប​ល្បាយ​នោះ​នៅ​លើក និង​មុខ​
•​    ​ម៉ាស្សា​វា​ថ្នមៗ​
•​    ​ទុកចោល ៥ ទៅ​១០​នាទី
•​    ​លាងជម្រះ​វា​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ និង​សម្ងួត​ឱ្យបាន​ស្ងួត​ល្អ​
•​    ​លាប​ផលិតផល​ផ្តល់​សំណើម​លើ​មុខ​។​
 

ចូរ​ធ្វើបែបនេះ​រាល់​ថ្ងៃ​ដើម្បី​ប្រាកដ​ថា​អ្នក មាន​សម្រស់​ក្មេង​ជាង​មុន និង​ស្បែក​ផូផង់​ជាង​មុន​។

 
ប្រេង​ផ្លែ​អាល​ម៉ុន​ជួយ​បង្ការ​ភាព​ស្ងួត និង​ជា​ផលិតផល​ផ្តល់​សំណើម​បែប​ធម្មជាតិ​ ​ផ្លែ​បឺ​ពោរពេញ​ទៅដោយ​វីតាមីន E ដែល​អាច​ជួយ​ស្បែក​មាន​សុខភាព​ល្អ និង​ថែរក្សា​ភាពស្រស់ស្អាត​របស់​វា​បាន​។ វា​ក៏​ជួយ​ប្រឆាំងនឹង​ស្បែក​ជ្រីវជ្រួញ និង​សញ្ញា​នៃ​ភាព​ចាស់​របស់​អាយុ​ផងដែរ​។
 

ល្ហុង​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជំងឺ​មុន ហើយ​វីតាមីន A របស់​វា​នឹង​ផ្តល់​ជា​សារធាតុចិញ្ចឹម​ដល់​ស្បែក​។ វា​ក៏​ជួយ​ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញ និង​សញ្ញា​ផ្សេងៗ​នៃ​ភាព​ចាស់​ដែរ​។
 

ប្រេង​ផ្កា​ក្លិន​ចេក​ជួយ​ពង្រឹង​ដល់​ភាពយឺត​របស់​ស្បែក​តាមរយៈ​ការបង្កើន​កោសិកា​ស្បែក​ឡើងវិញ និង​បង្រួញ​រន្ធ​ញើស​ដែល​ធំៗ​៕

 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ health.com.kh