​ប្រើ​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃពី​អ្នករត់ម៉ូតូឌុប តែ​រត់​មិន​រួច​ជាប់​ខ្នោះ​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បង្ក្រាប​ភ្លាមនូវ​ជនសង្ស័យ​ចំនួន​២​នាក់ បន្ទាប់ពី​ពួកគេបាន​ប្រើ​កាំបិត​ភ្ជង់​ប្លន់យក​ទូរស័ព្ទដៃពី​បុរស​ម្នាក់បានសម្រេច ក្រោយមក​ជាប់​ខ្នោះ​។​

​ហេតុការណ៍​ភ្ជង់​ប្លន់​នេះ បានកើត​ឡើងនៅវេលា​ម៉ោង ៨​និង​១០​នាទី យប់​ថៃ្ង​ទី​១៥ ខែ​ធ្នួ ឆ្នាំ​២០១៥ នៅ​ផ្លូវលំ​ចូល​សាលា​វិចិត្រសិល្បៈ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ ឈ្មោះ ដូង តារា  អាយុ​៣៨​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនសង្ស័យ​ទី​១. ឈ្មោះ​សាលី អា​រា​ហ្វា​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ  ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ ទី​២.​ឈ្មោះ រឿង វុទ្ធី អាយុ​២៩​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ក្រហម ភូមិ​ស្រះចក សង្កាត់​ស្រះចក ខណ្ឌ​ដូន​ភ្នំពេញ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​អង្គុយចាំ​ឌុប​ម៉ូយ នៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​។ ពេលនោះ ក៏មាន​ជនសង្ស័យ​២​នាក់ ខាងលើ បានមក​ហៅ​អោយ​គាត់ ឌុប​មក​ម្តុំ​សាលា​វិចិត្រសិល្បៈ​។ លុះ​ពេល​ឌុប មកដល់​ចំណុច​ខាងលើ ជនសង្ស័យ​ឈ្មោះ សាលី អា​រា​ហ្វា​ត បាន​ខ្ចី​ទូរស័ព្ទ​គាត់ យកមក​ទូរស័ព្ទ​ហៅ​បងប្អូន​។ ពេល​ជន​ស្ស័​យ​ម្នាក់ទៀត ឈ្មោះ រឿង វុទ្ធី បាន​យក​កាំបិទ​មក​ភ្ជង់​ជនរងគ្រោះ ហើយ​គំរាម យកលុយ បើ​គ្មាន​លុយ យក​ទូរស័ព្ទដៃ​។ ពេលនោះ ជនរងគ្រោះ បាន​ឆ្លើយថា គាត់​គ្មាន​លុយ​ទេ ហើយ​ក្រុម​ជនសង្ស័យ ក៏​យក​ទូរស័ព្ទដៃ​រត់គេចខ្លួន​។ ពេលនោះ​ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​។​

​ក្រោយពី​ទទួលបាន​ថា មាន​ករណី​ខាងលើ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បញ្ជា​អោយកំលាំង​របស់​លោកតា​ម​ស្រាវជ្រាវ ហើយក៏​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ បាន​ភ្លាមៗ និង​វត្ថុតាង ដើម្បី​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី ៕V​/S

​ប្រើ​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃពី​អ្នករត់ម៉ូតូឌុប តែ​រត់​មិន​រួច​ជាប់​ខ្នោះ​

​ប្រើ​កាំបិត​ភ្ជង់​យក​ទូរស័ព្ទដៃពី​អ្នករត់ម៉ូតូឌុប តែ​រត់​មិន​រួច​ជាប់​ខ្នោះ​