សន្និសីទកាសែត ធ្វើឡើង​រួមគ្នា រវាង​កម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​

បាត់ដំបង​: កាលពី​រសៀល ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ សន្និសីទកាសែត ស្តីពី​ករណី​ប្លន់​នៅ​ភូមិ​អូរ​តា​គាំ​២. សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ឯក អឹម ដា​រ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​។​

​បើតាម​លោក​វរសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត បាន​បញ្ជាក់ថា ជន​ទាំង​២​នាក់ ដែល​ចាប់បាន​នេះ ម្នាក់​ឈ្មោះ យ៉ាន់ ផា អាយុ​៥៤​ឆ្នាំ ទីលំនៅ​ភូមិ​ស្តៅ​អែម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ និង​គូកន​បាន​សារភាពថា ពិតជា​ប្លន់​អាជីវករ លក់​មាស​ពិតប្រាកដ​មែន តាម​ផែន​ការដែល​ក្រុម​ខ្លួន បាន​រៀប​គម្រោងការ​។

​លោក​បាន​បន្តថា អ្វីៗ​សុំ​មិន​និយាយ​បន្តទៀត​ទេ ព្រោះ​សមត្ថកិច្ច កំពុង​តាមដាន​ស្រាវជ្រាវ​បន្ត ដើម្បី​ឈានទៅរក​ចាប់ខ្លួន ក្រុម​នេះ​ទាំងអស់ ដែល​សមត្ថកិច្ច កំពុងតែ​សកម្ម​ទាំងយប់ ទាំង​ថ្ងៃ រុករក​បន្តទៀត ។​

​ខណៈ​មានការ​បង្កើន​ស្មារតី ទប់ស្កាត់​រាល់​អំពើ​ប្លន់ និង​បទល្មើស​ផ្សេងៗ​ទៀត​នោះ ស្រាប់តែ​នៅ​យប់​ថ្ងៃទី​១៤ ធ្នូ មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​អ្នកភូមិ​ម្នាក់ បាន​រាយការណ៍​ថា វេលា​ម៉ោង ៩ យប់ មាន​មនុស្ស​៤​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស មាន​ស្ពាយ​កាំភ្លើង M១៦ ចំនួន​៣​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ដើរ​ទាំងយប់ ឆ្លងកាត់​ពី​ស្រុក​សង្កែ ឆ្ពោះ​មក​ស្រុក​បាណន់ ។

​ប្រភពព័ត៌មាន​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច តាម​ស្វែងរក​មួយ​យប់​ទល់​ភ្លឺ មិនបាន​ប្រទះ​សូម្បីតែ​ដាន ។ សមត្ថកិច្ច ក៏បាន​នាំ​អ្នករាយការណ៍ កាលពី​យប់​មក​សួរនាំ គឺ​ឈ្មោះ ឈិន ផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ល្វា ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ។​

​អ្នកផ្តល់​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៩​យប់ ខ្លួន​បានឃើញ​មាន​មនុស្ស​៤​នាក់ ដើរកាត់​ម្តុំ​ផ្ទះ​របស់ខ្លួន ទាំងយប់ តែ​មើល​មិន​ច្បាស់​ថា​មាន ឬ​គ្មានកាំភ្លើង​ទេ ហើយ​បាន​បាត់​ពី​ទីនោះ​ទៅ ទើប​ខ្លួន​រត់​ទៅប្រាប់​ឪពុកក្មេក ក្នុង​បំណង​ការពារ​ក្រែង មាន​ចោរ​ចង់​លួច​គោ ។ គាត់​មាន​គោ ១០ ក្បាល នៅក្នុង​ក្រោល ទើប​ឪពុក បាន​រាយការណ៍​បន្ត ទៅ​មេភូមិ ដោយបាន​ប្រាប់​ពី​ការ​ឃើញ មនុស្ស​ចម្លែក​ឆ្លងកាត់​ថា មាន​កាំភ្លើង ទើប​មានការ​ភ្ញាក់ផ្អើល រាយការណ៍​ទៅ​សមត្ថកិច្ច ប៉ូលិស និង​កងរាជអាវុធហត្ថ ធ្វើ​ការតាមប្រមាញ់ ។​

​ដូច្នេះហើយ ទើប​កាលពី​យប់​ថ្ងៃទី​១៤ ធ្នូ កម្លាំង​បានចេញ​ត្រៀម​គ្រប់​ទីកន្លែង រុករក​ជន​ទាំង​៤​នាក់​នោះ តែ​មិនឃើញ​មាន​អ្វី​ឡើយ ទើប​ថ្ងៃ រសៀល​នេះ ទី​១៥ ធ្នូ បាន​ហៅ​អ្នកផ្តល់​ព័ត៌មាន​ពី​យប់មិញ មក​សួរនាំ ទើប​ដឹងថា មិនមែនជា​ការពិត​ឡើយ​។​

​ក្រោយពី​ស្តាប់​ការពន្យល់​បកស្រាយ អំពី​ករណី​ប្លន់​នោះ​រួចមក លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង បាន​បន្ថែមថា "​សូម​ប្រជាពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង ចូលរួម​ផ្តល់ ព័ត៌មាន ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដើម្បី​បង្ក្រាប​បទល្មើស​ផ្សេងៗ ដែល​កើតមានឡើង នៅក្នុង​ខេត្ត​បា​ដំបង​" ៕V/S