សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ និងផ្តល់ព័ត៌មាន ដើម្បីឆ្លើយតប​គ្រោះមហន្តរាយ​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​លើក​ទី​៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ពិធី​នេះ មានការ​ចូលរួម ពី​បណ្ដា​ថ្នាក់​ដឹង​នាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផ្សេងៗ ដែលជា​រឿយៗ តែងតែ​កើតមាន​ឡើង​​នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ លើ​ពិភពលោក​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា ដើម្បី​កាត់បន្ថយ​នូវ​ការបាត់បង់​អាយុជីវិត និង​ការខូចខាត​ទ្រព្យសម្បតិ្ត អាស៊ាន បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​តាមរយ​:​សកម្មភាព​រួមគ្នា​ក្នុងការ​ត្រៀម​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​អោយនៅ​កម្រិត​ទាប​។ កន្លងមក កម្ពុជា ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​យ៉ាងសកម្ម​ផងដែរ ដោយបាន​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចប្រជុំ​លើក​ទី ៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​គ្រប់​គ្រប់​គ្រោះមហន្តរាយ​នេះ បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​រួមគ្នា​ចូលរួម​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​អោយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ និង​ព័ត៌មាន​ឆ្លើយតប​អោយបាន​ឆាប់រហ័ស នៃ​ការកើតមាន​គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​នីមួយៗ បាន​ត្រៀមលក្ខណ​:​ទប់ស្កាត់​បង្ការ​ជាមុន​៕​