ខឹង​គេ​ចូល​ជួយ​សម្រុះសម្រួល បុរស​ជើង​ខ្លាំង​ដក​កាំភ្លើង​….​

​​ភ្នំពេញ៖ បុរស​​ស្រវឹងស្រាម្នាក់​គ្រាន់តែ​គេ​ចូលទៅ​និយាយ​សម្រួល​រឿងគ្រោះថ្នាក់​ចរាចរណ៍ បែរជា​ខឹង​រួច​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះបម្រុងនឹង​បាញ់ បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និង កម្លាំង​អាវុធហត្ថ​ដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​ ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៧ ​និង​ ៤០​នាទី​ យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ភោ​នី​យ​ដ្ឋា​ន​ទន្លេសាប តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ ។​

ខឹង​គេ​ចូល​ជួយ​សម្រុះសម្រួល បុរស​ជើង​ខ្លាំង​ដក​កាំភ្លើង​….​
​បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ នាត នី អាយុ​ ២៤​ឆ្នាំ ជា​អ្នកបើក​រ៉ឺម៉ក​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មក​តាម​យុវជន​ និង ​នារី​៣​នាក់ ដោយ​ឮថា ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែ​មិនដឹងថា​បុក​ពី​កន្លែង​ណា​នោះទេ រួច​ក៏បាន​ដើរទៅ​មើល​ដោយសារតែ​បុរស​ម្នាក់​នោះ​ស្រែក​សំឡុត​ភាគី​ម្ខាង​ទៀត បើទោះបីជា​ពួកគេ​លើកដៃ​សំពះ​ក៏ដោយ​ ។​ ដោយ​ឃើញ​ទើសភ្នែក​ពេក​គេ​ក៏បាន​និយាយ​ថា បើ​យោគយល់​គ្នា​បាន​ក៏​យោគយល់​ទៅ​ព្រោះ​ជា​រឿង​តិចតួច​ប៉ុណ្ណោះ ។​

ខឹង​គេ​ចូល​ជួយ​សម្រុះសម្រួល បុរស​ជើង​ខ្លាំង​ដក​កាំភ្លើង​….​

ប្រភព​បន្តថា ​ឮដូច្នេះ​បុរស​ម្នាក់​នោះ​ខឹងសម្បារ​យ៉ាងខ្លាំង​ក៏បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​អា​មេ​បញ្ចូល​គ្រាប់បម្រុងបាញ់​ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ឃាត់​ទាន់ ហើយ​បុរស​ខាងលើ​ក៏បាន​ជិះ​ចេញទៅ​បាត់​ ។​មួយសន្ទុះ​ក្រោយមក​ទំនងជា​មិន​អស់ចិត្ត​បុរស​ម្នា់​នោះបាន​ត្រឡប់មក​យក​កាំភ្លើង​ដេញតាម​ជនរងគ្រោះ​ម្តងទៀត​បង្ក​ការភ្ញាក់ផ្អើល ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏បាន​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​ ។

ខឹង​គេ​ចូល​ជួយ​សម្រុះសម្រួល បុរស​ជើង​ខ្លាំង​ដក​កាំភ្លើង​….​

ជុំវិញ​ករណី​ខាងលើនេះ​មិនមាន​ប្រភព​ណាមួយ​អាច​បញ្ជាក់ថា​បុរស​ម្នាក់​នោះ បម្រើការនៅ​ស្ថាប័ន ​ឬ​ អង្គភាព​ណា​នោះទេ ដោយ​គ្រាន់តែ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​បន្ត ដោយ​មន្ត្រី​អាវុធហត្ថ​និយាយ​ផ្តើមចេញ​ដំបូង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ ៕ (ប្រភព TV5)

ខឹង​គេ​ចូល​ជួយ​សម្រុះសម្រួល បុរស​ជើង​ខ្លាំង​ដក​កាំភ្លើង​….​