ប៉េ​អឹម​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​ករណីលួច​រថយន្ត​​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​៣ និង៤៥​នាទីរសៀល ថ្ងៃ​ទី​១៥ ធ្នូ ​២០១៥​ នៅចំណុច​ក្រោយ​កា​ស៊ី​ណូ​ណា​ហ្គា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​​ដូនពេញបាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណីលួច​រថយន្ត កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ​២០១៥ នៅ​ចំណុច​ហាង​ម៉ាស្សា​ឡាក់​គី សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដោយ​ដក​​ហូត​វត្ថុ​តាង​​ មាន​​រថយន្ត​០១​គ្រឿង​ម៉ាក RANGE ROVER ព​ណ៌ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD 2622‬។

​ជនសង្ស័យ​ឈ្មោះ ហេង ថៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៩៨ ខណ្ឌ​៧​មក​រា ​៕