​ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ស្រុក​ព្រៃ​នប់​

ខេត្ត​ព្រះ​សីហនុ​​៖ កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈា​ន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ មាន​អគ្គិភ័យ​កើត​ឡើង​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃ​នប់​។

តាម​របាយ​ការណ៍​របស់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ទឹក​ថ្លា​បាន​ឱ្យ​ដឹង​ថា ម្ចាស់​លំនៅ​ឋាន​ដែល​រង​អគ្គិ​ភ័យ​មាន​ឈ្មោះ​ឯក ចែម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ផង អាន អាយុ​៦៣​ឆ្នាំ​។

អគ្គិ​ភ័យ​នេះ​មិន​បណ្តាល​ឱ្យ​មាន​រង​របួស ឬ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ តែ​បាន​បំផ្លាញ​អស់​ទាំង​ស្រុង​នូវ​លំនៅ​ឋាន​មួយ​ខ្នង​ធ្វើ​អំពើ​ឈើ​ប្រក់​ស័ង្ក​សី មាន​បណ្តោយ​៧គុណ៥​ម៉ែត្រ ក្នុង​នោះ​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​សរុប​ជា​ទឹក​ប្រាក់​២.០៥០​ដុល្លារ​។

តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់​ផ្ទះ​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​៕